អាជ្ញាធរខេត្តក្រចេះ បញ្ជាឱ្យបញ្ឈប់ការផលិតនិងទទួលទានស្រា ស ជាបន្ទាន់
| ព័ត៌មានជាតិ
SHARE

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានប្រកាសឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តនេះ បញ្ឈប់ការផលិត និងទទួលទានស្រា ស ជាបន្ទាន់ដើម្បីធានាសុវត្ថិភាព និងបង្ការគ្រោះថ្នាក់បន្ថែមទៀត ក្នុងករណីរកឃើញថា នៅតែមានអ្នកបន្តផលិតស្រា ស នឹងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន ។ វិធានការរបស់រដ្ឋបាលខេត្តក្រចេះ នេះធ្វើឡើងបន្ទាប់ពីមានការពុលស្លាប់ជាបន្តបន្ទាប់ជាច្រើនលើកច្រើនសារក្នុងខេត្តមួយនេះ បូករួមទាំងករណីពុលស្រានិងពុលទឹកជាដើម។

តាមរបស់សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះចុះថ្ងៃទី១៦ កក្តដាបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា មានករណីពុលស្រា ស កើតមានឡើងនៅ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដែលអ្នកជំងឺទាំងអស់ មានរោគសញ្ញាស្រដៀងៗគ្នា ដោយអាការៈអស់កម្លាំង ណែនទ្រូង ឈឺក្បាល ព្រឹលភ្នែក ស្រវាំងភ្នែក និងវិលមុខ ហើយក្នុងចំណោមអ្នកជំងឺទាំងនោះ បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ចំនួន៦នាក់និងស្លាប់៣នាក់

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីពុលស្រា ស នៅក្នុងពិធីជួបជុំ និងពិធីបុណ្យរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកស្នួល ដែលបណ្តាលឱ្យមានអ្នកឈឺ និងស្លាប់។ គិតត្រឹមរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ អ្នកស្លាប់ក្នុងករណីពុលស្រា ស នេះ មានចំនួន៣នាក់ និងមានអ្នកឈឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៦២នាក់។
ក្រោយការស្រាវជ្រាវ ក្រសួងសុខាភិបាលបានសន្និដ្ឋានថា អ្នកឈឺ និងអ្នកស្លាប់ក្នុងករណីនេះ គឺបណ្តាលមកពីការ "ពុលស្រា ស ដែលមានសារធាតុមេតាណុល"។

គួរបញ្ជាក់ថា នេះជាករណីពុលស្រា ស ថ្មីមួយទៀតហើយសម្រាប់ខេត្តក្រចេះ ដោយកាលពីដើមខែឧសភាកន្លងទៅ មានករណីពុលពលរដ្ឋនៅក្នុងភូមិចំនួន៤ ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយបានសម្លាប់ប្រជាពលរដ្ឋចំនួន១៣នាក់ និងជាង២០០នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកភូមិជាច្រើន មានរោគសញ្ញាដូចៗគ្នា ដូចជា ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង វិលមុខ និងថប់ដង្ហើមជាដើម៕

អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation