អាជ្ញាធរខេត្តព្រះសីហនុ ស្នើឱ្យអ្នកបើកបរពង្វាងការធ្វើដំណើរទៅផ្លូវជាតិលេខ៣ ព្រោះពីផ្លូវជាតិលេខ៤ត្រូវបានបិទទាំងស្រុងហើយ
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)៖ ប្រភពពីសមត្ថកិច្ចខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងថា ស្របពេលដែលកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានគគីរ ដែលស្ថិតនៅ ព្រំប្រទល់ខេត្តកំពង់ស្ពឺនិងស្រុកកំពង់សិលាខេត្តព្រះសីហនុត្រូវបានជន់លិចហើយបិទមិនឱ្យធ្វើចរាចរឆ្លងកាត់នោះ មកដល់ម៉ោង៩ព្រឹកនេះ អាជ្ញាធរស្រុកព្រៃនប់ បានសម្រេចចិត្ត ឃាត់រថយន្តគ្រប់ធន់ គ្រប់ប្រភេទទាំងអស់មិនឱ្យធ្វើដំណើរការចូលទៅស្រុកកំពង់សិលាសំដៅទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ឡើយ ដោយបង្វែរទិសដៅរថយន្តទាំងនោះធ្វើឆ្លងកាត់តាមផ្លូវជាតិលេខ ៣ ត្រឡប់ទៅរាជធានីភ្នំពេញវិញ។

ដោយឡែកបើយោងតាមសមត្ថកិច្ចនៅចំណុចទីតាំងស្ពានគគីរវិញ បានឱ្យដឹងថា រថយន្តដែលជាប់គាំងទៅមុខមិនរួចដោយសារទឹកជំនន់នៅចំណុច ស្ពានគគីរនេះ បន្ទាប់ពីរងចាំអស់ជាច្រើនម៉ោង គេសង្កេតឃើញថា ពួកគាត់បានសម្រេចចិត្តបើកត្រឡប់ថយក្រោយ ដើម្បីធ្វើដំណើរទៅរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៣វិញ។

សូមជម្រាបថា មកដល់ម៉ោង ៩ ព្រឹកនេះ ស្ពានគគីរដែលស្ថិតនៅតាមបណ្តោយ កំណាត់ ផ្លូវជាតិលេខ ៤ ត្រង់ចំណុចព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត១០៦ និង ១០៧ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ កំពុងត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងហូរកាត់ក្នុងកំពស់ប្រហែលមួយម៉ែត្រ ប្រវែងប្រហែល១០០ម៉ែត្រដែលមិនឱ្យធ្វើចរាចរណ៍ឆ្លងកាត់បានឡើយ៕ (អត្ថបទ៖អោម ចែតច័ន្ទណារ៉ា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation