ក្រុមជនជាតិចិនបាញ់គ្នាទាំងរាត្រីក្នុងហាងមួយកន្លែងនៅខេត្តព្រះសីហនុ
| ព័ត៌មានជាតិ
SHARE

សមត្ថកិច្ចក្រុងព្រះសីហនុបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ក្នុងហាងលក់អាហារចិនមួយកន្លែងត្រង់ចំណុចភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ជនរងគ្រោះជាជនជាតិចិនមានចំនួន០៤នាក់រងរបួស បច្ចុប្បន្នកំពុងសង្គ្រោះនៅគ្លីនិកសេតេ
1-ឈ្មោះ Zhang kun ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរទេសចរណ៍ត្រូវ២គ្រាប់ត្រង់ភ្លៅខាងស្តាំ។
2-ឈ្មោះ Yang huaihua ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរទេសចរណ៍ត្រូវ១គ្រាប់ ត្រង់ជង្គង់ខាងស្តាំ និងបែកចុងម្រាមខាងស្តាំ។
3-ឈ្មោះ Yang junqing ភេទប្រុស អាយុ២៧ឆ្នាំមុខរបរទេសចរណ៍ ត្រូវ៣គ្រាប់ត្រង់ភ្លៅឆ្វេង១គ្រាប់និងកំភួនជើងខាងឆ្វេង១គ្រាប់និង ភ្លៅស្តាំ១គ្រាប់។
4-ឈ្មោះ Liu Wei min ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរទេសចរណ៍ ត្រូវ២គ្រាប់ ត្រង់ភ្លៅស្តាំទាំង២។

ក្នុងនោះជនបង្កគេបានដាក់សង្សយ័ថា ជាជនជាតិចិនដូចគ្នា សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយក្រោយពីការបាញ់ប្រហារទៅលើជនរងគ្រោះរួចមក បានជិះម៉ូតូគេចខ្លួនបាត់៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation