នាព្រឹកនេះ គ.ជ.ប បង្ហាញគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃដល់ភាគីពាក់ព័ន្ធ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាវេលាព្រឹកម៉ោង ១០ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងធ្វើការបង្ហាញ គុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ទៅដល់ភាគីពាក់ព័ន្ធ ដែលរួមមាន ក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សនយោបាយ ក្រសួងពាក់ព័ន្ធនានា អង្គការសមាគមជាតិអន្តរជាតិ អង្គទូតនិងអ្នកសារព័ត៌មាន នៅសាលប្រជុំក្រសួងមហាផ្ទៃ (អគារ S) ។កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាព្រឹកនេះ ក៏ផ្តោតលើកិច្ចដំណើការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនិងកិច្ចការពារសន្តិសុខនៅតាមការិយាល័យ បោះឆ្នោតដែរ។

ជុំវិញគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ បើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ធ្លាប់បានបញ្ជាក់ថា ទឹកខ្មៅទាំងនេះមានសរុប ៥១.០០០ដប( ៥ម៉ឺន១ពាន់ដប) ដែលគ.ជ.ប បានបញ្ជាទិញពីក្រុមហ៊ុនរបស់ឥណ្ឌាឈ្មោះ Mysore paints and varnish limited ហើយបានអះអាងថា ទឹកថ្នាំជ្រលក់ដៃវាមិនប៉ះពាល់ដល់សុខភាពឡើយ។

សូមជម្រាបថា ទឹកខ្មៅជ្រលក់ម្រាមដៃចំនួន ៥១.០០០ដប មានតម្លៃសរុបជាង ៨សែនដុល្លារ ដែលត្រូវបានគ.ជ.ប បានទិញពីប្រទេសឥណ្ឌា ត្រូវបានបញ្ជូនមកដល់កម្ពុជា ចំនួនពីរលើក ដោយលើកទី១នៅថ្ងៃទី០៥ ខែកក្កដា និងលើកទី២នៅថ្ងៃទី០៧ ខែកក្កដាកន្លងទៅ ដែលទឹកខ្មៅនេះមានចំណុះ ៧០មិលី្លលីត្រ នឹងត្រូវបែងចែកចំនួន ២ដប ទៅដល់មួយ ការិយាល័យបោះឆ្នោត ដែលមានជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស៕




​អត្ថបទ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation