អាមេរិក ប្តឹងទៅ UN ពីបទ កូរ៉េខាងជើងរំលោភលើទណ្ឌកម្ម
| ព័ត៌មានជាតិ
SHARE


យោងតាមសារពត៌មានបរទេសអោយដឹងថា កាលពី ថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុននេះ សហរដ្ឋអាមេរិកបានផ្ញើរកំណត់ទូតមួយទៅកាន់គណៈកម្មាធិការ អនុវត្តន៍ទណ្ឌកម្មទៅលើកូរ៉េ ខាងជើងរបស់ សន្តិសុខ អង្គការសហប្រជាជាតិ ដោយចោទប្រកាន់ថា ក្រុងព្យុងយ៉ាងនៅតែលួចទិញ នឹង ដឹងជញ្ជូន ផលិតផល ប្រេង ឥន្ទនៈមិនទាន់ចំរេញ ពីលើ កប៉ាល់បរទេសធំៗដែលឋិតលើដែនសមុទ្រ។


រដ្ឋកាលក្រុងវ៉ាស៊ីនតោន បានសរសេរ សង្កត់ធ្ងន់នៅក្នុងលិខិត កំនត់ទូតនោះថា ទង្វើររបស់ក្រុងព្យុងយ៉ាងបានរំលោភទៅលើបទបញ្ជាដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិសី្តអំពីការកំហិត បរិមាណប្រេងឥន្ទនៈដែលត្រូវនាំចូលទៅកាន់ប្រទេសកូរ៉េខាងជើង។ នៅក្នុងបណ្តឹងកំណត់ទូតនេះមានភ្ជាប់ជាមួយនូវ បញ្ជីរាយនាម កប៉ាល់កូរ៉េខាងជើងនឹងរូបភាពនៃកប៉ាល់ទាំងនោះទៀតផង ដែលបសនដឹកប្រេងឥន្ទនៈទាំងនោះ។


សកម្មភាព របស់អាមេរិកនៅពេលនេះបានកើតឡើងក្នុងអំឡុងពេលដែកប្រទេសទាំងពីរ គឺអាមេរិក និងកូរ៉េខាងជើងកំពុងចរចារ នឹងគ្នា ដើម្បីឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េដែលគ្មានអាវុធនុយក្លេអ៊ែ ។


តាមសេចកី្តរាយការណ៍របស់កាសែតបរទេសដដែលនេះបានអោយដឹងទៀតថា គិតត្រឹមចុងខែឧសភា ឆ្នំា ២០១៨ ក្រុងវ៉ាស៊ីនតោន បានរកឃើញកប៉ាល់កូរ៉េចំនួន៨៩គ្រឿងលប់លួចទិញប្រេងឥន្ទនៈដែលខុសច្បាប់ពីកប៉ាល់បរទេសនា នា ។
បេសកម្មរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិមិនបានធើ្វសេចក្តីរាយការណ៍ពីកិច្ចមួយនេះឡើង ។


ប្រទេសកូរ៉េខាងជើងដែលធ្លាប់តែពឹងផ្អែកលើប្រភពប្រេងឥន្ទនៈដែលនាំចូលនោះបានជួបនឹងការលំបាកខាងសេដ្ឋកិច្ចដោយសារទណ្ឌកម្មកំហិតបរិមាណប្រេងឥន្ទនៈនាំចូលរបស់អង្គការសហប្រជាជាតិ។


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មនេះលើកូរ៉េខាងជើងកាលពីខែធ្នូឆ្នាំ២០១៧ កន្លងមក ដោយកំហិតអោយប្រទសនេះនាំចូលប្រេងឥន្ទនៈត្រឹងតែ៥០ម៉ឺនធុងក្នុងមួយឆ្នាំតែប៉ុណ្ណោះ។


ក្រុងវ៉ាស៊ីនតោនបានប៉ាន់ប្រមាណថា គ្រាន់តែនាវាដឹកប្រេងឥន្ទនៈ ៨៩គ្រឿងខាងលើនេះ មានប្រេងរហូតដល់ ៩០ភាគរយនៅក្នុងអាងផ្ទុកប្រេងឥន្ទនៈរបស់ខ្លួនធំៗចំនួន៤ ដែលគិតជាបរិមាណគឺមានចំនួន១,៣៦៧,៦២៨ធុង ច្រើនជាង ៣ដងនៃចំនួនដែលអង្គការសហប្រជាជាតិតកំណត់អោយមាន ៕


អត្ថបទ ៖ ខៀវ កូឡា









Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation