គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ប្រកាសបញ្ជូលសមាជិកថ្មី រួបរួមគ្នាជាខ្មែរតែមួយ!
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃអាទិត្យ​​ទី១៥ ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌដង្កោ និងជា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស។

ក្រោមការចុះពង្រឹងមូលដ្ឋានរបស់ ឯកឧត្តម រ័ត្ន ស្រ៊ាង ក្នុងឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស បានទទួលសមាជិកថ្មីដែលប្តូរចិត្តពីការគាំទ្របក្សដ៏ទៃ ចំនួន៤១២នាក់ ក្នុងនោះ ភាគច្រើនស្ទើរតែទាំងអស់ គឺជាសមាជិកមកពីអតីតគណបក្សសង្គ្រោះជាតិ។


លោក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជា តែងបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួម ក្នុងជីវភាពនយោបាយ របស់ បងប្អូន ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ក្នុងន័យរួបរួមគ្នាជាខ្មែរតែមួយ ជួយកសាងប្រទេសជាតិ ឲ្យកាន់តែរីកចំរើន មានការអភិវឌ្ឍន៍ និងមាន សន្តិភាពពេញលេញ។

គណបក្សប្រជាជនកម្ពុជា មិនដែលយកខ្មែរណាជា សត្រូវនោះទេ ហើយក៏មិនមានការគុំគួន ដូចគណបក្សខ្លះនោះដែរ ផ្ទុយទៅវិញ គឺមានតែបង្រួបបង្រួមគ្នា កសាងប្រទេស ឲ្យមានការរីកចម្រើនជឿនលឿនរុងរឿងតែប៉ុណ្ណោះ ហើយការចូលរួមជីវភាព នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា របស់បងប្អូនក្នុងថ្ងៃនេះ គឺជាសញ្ញានៃការរួបរួមសាមគ្គីរបស់ប្រជាជាតិខ្មែរតែមួយ ដែលមានភាសារ , អក្សរ , ទំនាមទម្លាប់ ប្រពៃណីដូចគ្នា មានអធិបតេយ្យពេញលេញជាប្រទេសនិតិរដ្ឋ និងមានមេដឹកនាំប្រកបដោយ បញ្ញាញាណ ឈ្លៀសវៃមានគុណធម៌និងមានទស្សនវិស័យវែងឆ្ងាយ នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ដូច្នេះសូមបងប្អូនទាំងអស់ត្រូវដឹកនាំ សមាជិកបក្សក៏ដូចជាក្រុមគ្រួសារបងប្អូនទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ធ្វើជានាយក រដ្ឋមន្ត្រី បន្តដឹកនាំនាវាកម្ពុជាឲ្យកាន់តែមានភាពរីកចំរើន និងមានការអភិវឌ្ឍន៍ ក្រោមដំបូលសន្តិភាពជារៀងរហូត។
ក្រោយចប់កម្មវិធី ឯកឧត្តម រ័ត្ន ស្រ៊ាង បានបន្តដឹកនាំក្រុមការងារនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង០២ក្នុងសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និង វត្តកែវមុនី បំពេញកិច្ចប្រតិបត្តិជា ពុទ្ធសាសនិក ចំពោះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕



អត្ថបទ៖ គន្ធ តារាវិច្ឆ័យ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation