ឯកឧត្តម កែ គឹមយ៉ាន៖ គណបក្សប្រជាជន ជោគជ័យខ្លាំងក្នុងការប្រែក្លាយសមរភូមិប្រយុទ្ធទៅជាទីផ្សារនិងតំបន់អភិវឌ្ឍន៍
| ព័ត៌មានជាតិ
SHARE

សមាជិកជាន់ខ្ពស់គណបក្សកាន់អំណាច ឯកឧត្តម កែគឹមយ៉ាង មានប្រសាសន៍ថា បានដាក់គោលនយោបាយប្រែក្លាយតំបន់អតីតសង្គ្រាមទាំងអស់ទៅជាទីផ្សារ និងការអភិវឌ្ឍ។ កម្មវិធីនយោបាយទាំងនោះបានផ្តល់ប្រយោជន៍ជាច្រើនជូនម្ចាស់ស្រុកទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម។ការថ្លែងបែបនេះ ធ្វើឡើងនៅ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ក្នុងពិធីជួបជុំ សមាជិកបក្សកាន់អំណាចនៅខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបន្តថា បច្ចុប្បន្នតំបន់អតីតសមរភូមិសង្គ្រាមជាច្រើនបាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ និងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្របានកសាងផ្លូវថ្នល់ មន្ទីរពេទ្យ ពិសេសការដាក់ពង្រាយសាលារៀន រោងចក្រ ដល់មូលដ្ឋានដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់ឱកាសការងារជូនក្មួយៗបងប្អូនឲ្យបានកាន់តែច្រើន កាន់តែជិត និងកាន់តែងាយស្រួលបន្ថែមទៀត។


ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក សមាជិកាទាំងអស់នៃមហាគ្រូសារអ្នកបន្ទាយមានជ័យដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្រប់ៗអាណត្តិកន្លងមក ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្របន្តទៀតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅលំដាប់លេខរៀងទី២០។

ក្រៅពីថ្លែងសារនយោបាយទៅកាន់ពលរដ្ឋ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានបន្តចូលរួមកសាងវត្តចំនួនពីរ:

១.វត្តប្រាសាទភាស :ប្រក់ដំបូលព្រះវិហារទាំងស្រុង ព្រមទាំងប្រគេនស៊ីម៉ង់១០តោន និងបច្ច័យកសាង៥លានរៀល។
២.វត្តផ្លាស់កង់ : ប្រគេនស៊ីម៉ង់១០តោន និងបច្ច័យកសាង៥លានរៀលចូលរួមកសាងព្រះវិហារ។



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation