១៦ កក្កដា ២០១២ - ១៦ កក្កដា ២០១៨ ខួប៦ឆ្នាំ CNC
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ លោកមុន រ៉ាម៉ាឌី អគ្គនាយកទូរទស្សន៍ CNC បានបង្ហោះនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួននាព្រឹកថ្ងៃច័ន្ទនេះដោយបញ្ជាក់ថា ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៨នេះ គឺជាខួប ៦ឆ្នាំនៃការបើកឱ្យដំណើការជាផ្លូវការណ៏ទូរទស្សន៍CNC ដែលជាប៉ុស្តិ៍ព័ត៌មាន ២៤ម៉ោងដំបូងគេក្នុងប្រវត្តិសាស្ត្រកម្ពុជា។

លោកមុន រ៉ាម៉ាឌី បានសរសេររៀបរាប់ក្នុងខ្លឹមសាដើមទាំងស្រុងយ៉ាងដូច្នេះថា « អបអរសាទរខួបប្រាំមួយឆ្នាំរបស់ទូរទស្សន៍ ស៊ីអ៊ិនស៊ី ១៦ កក្កដា ២០១២ - ១៦ កក្កដា ២០១៨ ក្នុងនាមជាអគ្គនាយកនិងបុគ្គលិកទាំងអស់របស់ទូរទស្សន៍ CNC ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់ក្រុមហ៊ុន អ្នកឧកញ៉ា គិត ម៉េង ដែលតែងតែជួយឧបត្ថម គាំទ្រ និងផ្តល់ឱវាទល្អៗដល់បុគ្គលិកទាំងអស់ជារៀងរហូតមក។ ភាពជោគជ័យទាំងអស់នេះគឺបានមកពីការខិតខំប្រឹងប្រែងចូលរួមរបស់ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ដើម្បីបង្កើតកម្មវិធីថ្មីៗបន្ថែមទៀតមកបង្ហាញជូនទស្សនិកជន និង អ្នកឧបត្ថមកម្មវិធីCNCទាំងអស់ដែលបានបន្តគាំទ្រស្ថានីយ៍របស់យើងខ្ញុំក្នុងរយះពេល ៦ ឆ្នាំកន្លងមកនេះ»

សូមជំរាបថា ទូរទស្សន៍CNC គឺជាកូនទី៣ របស់ក្រុមហ៊ុនCBS ដែលគ្រងគ្រងដោយRoyal Group របស់អ្នកឧកញ៉ា គិត ម៉េង បន្ទាប់ពីទូរទស្សន៍CTN និង MyTV ហើយមកដល់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនCBS ចម្រុះទៅដោយស្ថានីយទូរទស្សន័ធំៗ និងប្រពន្ធ័ផ្សព្វផ្សាយឈានមុខជាច្រើនដូចជា CTN,MyTV,CNC,CTN International,TMS,LEGEN TIGER និងវិទ្យុភ្នំពេញ FM 94MHz៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation