ព្រលានយន្តហោះខេត្តបាត់ដំបង ចាប់ផ្ដើមការស្ដារ និងស្ថាបនាហើយ
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ ផែនការស្តារ និងស្ថាបនាព្រលានយន្តហោះខេត្តបាត់ដំបង បានឈានដល់ចំណុចចាប់ផ្តើម ដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លី លើតំបន់ព្រលានយន្តហោះបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ដើម្បីត្រៀមសាងសង់នាពេលខាងមុខនេះ។ 

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនអាកាសចរស៊ីវិល រួមជាមួយក្រុមហ៊ុនជំនាញក្នុងស្រុក កំពុងសិក្សាយ៉ាងលម្អិតទៅលើទីធ្លាសម្រាប់ចំណតយន្តហោះក្នុងស្រុក ក៏ដូចជាទីធ្លាសម្រាប់រថយន្តចូលចតដឹកអ្នកដំណើរ និងសម្រាប់ដឹកទំនិញផ្សេងៗ ខណៈបច្ចុប្បន្ននេះ អាកាសយានដ្ឋាននេះ គឺជាប្រភេទអាកាសយានដ្ឋាន ក្នុងស្រុក មានលក្ខណៈតូចចង្អៀត និងទ្រុឌទ្រោម។ 

ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ខណៈរបបខ្មែរក្រហម កាន់កាប់អំណាច ។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងនេះ ក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះ បានបិទដំណើរការរហូតបច្ចុប្បន្ន៕ 

ដោយ៖ លាភ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation