ទាហានអ៊ីស្រាអែលនិង អាមេរិកកំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសអ៊ីស្រាអែល
| ព័ត៌មានអន្តរជាតិ
SHARE


ទាហានអ៊ីស្រាអែល និងទាហានអាមេរិកប្រហែល៥ពាន់នាក់បានចូលរួមសមយុទ្ធយោធារួមគ្នាមួយដែលជាការត្រៀមសម្រាប់ការគំរាមកំហែងវាយប្រហារនៅទូទាំងតំបន់។
សមយុទ្ធនោះបានចាប់ផ្តើមកាលពីថ្ងៃទី០៤ ខែមីនា ហើយនិងត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែលរយៈពេលជាច្រើនសប្តាហ៍ ដោយរួមទាំងការហ្វឹកហ្វឺននៅលើទីលាន និងសមយុទ្ធបាញ់គ្រាប់ពិតជាដើម។


ទាហានរាប់រយនាក់ដោយរួមទាំងកងម៉ារីនអាមេរិកកំពុងចូលរួមនៅក្នុងសមយុទ្ធថ្មើរជើងនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។


យោធាអ៊ីស្រាអែលបាននិយាយថា សមយុទ្ធនោះគឺជាប្រភេទសមយុទ្ធដ៏ធំបំផុតមួយដែលបានអនុញ្ញាតឲ្យទាហានប្រទេសទាំង២បានរៀនពីគ្នាយ៉ាងច្រើន។
នៅក្នុងសមយុទ្ធថ្មើរជើងរយៈពេល២សប្តាហ៍នោះបានរួមបញ្ចូលទាំងការសម្តែងជាមានសង្គ្រាម, ការជម្លៀសអ្នករងរបួស និងការហ្វឹកហ្វឺនបាញ់កាំភ្លើងធំ៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation