ទូកនេសាទមួយគ្រឿងបានលិចបាត់ ក្បែរកោះដំឡូង ខណៈកំពុងដាក់មងក្តាមទាំងកណ្តាលភ្លៀង
| ព័ត៌មានជាតិ
SHARE

កោះកុង÷ក្នុងមួយរយៈពេលដើមខែកក្កដា ឆ្នាំ២០១៨នេះ ភ្លៀងនៅតែបន្តធាក់ជាបន្តបន្ទាប់លាយឡំនិងខ្យល់បោកបក់ខ្លាំង បង្កអោយមានរលកធំៗលើផ្ទៃសមុទ្រ ។
បញ្ហាអាធាតុទាំងនេះបានធ្វើប៉ះពាល់ដល់ការរកស៊ីប្រកបរបរ ផ្សេងៗរបស់ប្រជាពលរដ្ឋជួបការលំបាកខ្លាំងណាស់ មិនថាអ្នករកស៊ីនៅដែនគោកឬដែនទឹកឡើយ ពេលខ្លះពួកគាត់រងផលប៉ះពាល់ដល់មុខរបរប្រចាំជីវិតទៀតផង ខណៈដែលចេញទៅនេសាទ ដើម្បីបានប្រាក់កម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃ។

ប្រជានេសាទកំសត់ម្នាក់និងអ្នកដើរតាមទូករបស់គាត់ម្នាក់ទៀត ត្រូវបានលលក សមុទ្រធំៗឆកយកទូករបស់ទៅបាត់ក្នុងពេលកំពុងនេសាទ។
ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៣ខែកក្ដដាឆ្នាំ២០១៨ម៉ោង៣៖០០នាទី បច្ចុប្បន្ននេះបានមកដល់ភូមិដ្ឋានវិញហើយ ដោយសល់តែខ្លួនទទេ នៅ ថ្ងៃទី ១៥ខែកក្ដដា អស់រយ:៣ថ្ងៃ នៅលើកោះ។
ជនរងគ្រោះជាម្ចាស់ទូក បានអោយដឹងពីហេតុការណ៍ ដែលខ្លួនបានលិចទូកនោះ គឺស្ថិតក្នុងចម្ងាយប្រមាណ៣០០ម៉ែត្រពីច្រាំង នៃកោះដំឡូង ក្បែកោះម្នាស់ ក្នុងពេលនោះដែរខ្លួនបានកាន់ ពីដុង៣០លិត្រម្នាក់មួយ ហើយបាន ហែល សំដៅមកកោះដំឡូងដើម្បីរកកន្លែងជ្រកបណ្តោះអាសន្ន។

ជនរងគ្រោះដែលជាម្ចាសទូកឈ្មោះ ចនម៉ៅ បន្តទៀតថា ខ្លួនបានហែលទៅហៅ ទូកដែល ទៅនេសាទជាមួយគ្នា នៅជិតនោះដែរ ឲ្យមកជួយ តែពេលនោះ លលកធំៗពេកធ្វើអោយពួកគេមិនអាចជួយស្រោចស្រង់ទូកដែលកំពុងលិចលង់នោះបានទេ រហូតត្រូវលិចដល់បាទសមុទ្របាត់ទៅតែម្តង។
បុរសនេសាទឈ្មោះ ចន ម៉ៅ ភេទប្រុសអាយុ ៣៣ ឆ្នាំនិងកម្មករម្នាក់ ឈ្មោះផៃអាយុ១៨ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលជាអ្នកនេសាទ រកក្ដាម តាមកោះដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃ ក៍ប៉ុន្តែអកុសលត្រូវ លិចទូកបាត់បង់អស់ ទាំងដើម ទាំងចុង សល់តែខ្លួនទទេរ បន្សល់នូវក្តីអស់សង្ឃឹម ក្រោយការបាត់បង់ទូកនេសាទតែមួយនេះគត់ ដែលធ្លាប់តែផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារនិង បានកម្រៃជួយរំលោះការប្រាក់ធនាគារ ក្នុងមួយខែ៥០ម៉ឺនរៀលខណៈខ្លួនលោកបានខ្ចីមកធ្វើដើមទុន ដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ។

តាមការអោយដឹងពីប្រជានេសាទក្នុងតំបន់មួយនេះ នាពេល
កន្លងមក ជាក់ស្តែង កាលពីចុងឆ្នាំ២០១៨ថ្មីៗនេះមានអ្នកនេសាទ ស្លាប់ចំនួន៤នាក់ ដោយសារចេញទៅនេសាទនៅតំបន់មួយនេះ។
ដូច្នេះសូមបងប្អូនប្រជានេសាទ ទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ខណៈនៅរដូវវស្សាឆ្នាំនេះមានខ្យល់ខ្លាំងលលកធំៗជាងឆ្នាំមុន៕



អត្ថបទ ៖ តាំង សុន្នី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation