រាជរដ្ឋាភិបាល ដាក់ចេញវិធានការធានាស្ថិរភាពទីផ្សារតម្លៃស្រូវសម្រាប់កសិករ
| ព័ត៌មានជាតិ
SHARE

ការទិញលក់ស្រូវរបស់ប្រជាកសិករនឹងពុំមានបញ្ហាណាមួយកើតឡើងឡើយ ហើយតម្លៃត្រូវបានធានាតាមទីផ្សារ និងពុំមានការក្រឡុកទម្លៃពីឈ្មួញកណ្តាលណាមួយឡើយ ពីព្រោះរាជ រដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ បានត្រៀមរួចរាល់ទាំងកម្លាំង ស្មារតី និងថវិកា ដើម្បីទម្លាក់ជាទុនបង្វិលជូនដល់គ្រប់ភាគីជាពិសេសរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃនិងនំាចេញអង្ករ និងមជ្ឈមណ្ឌល ឬអ្នកប្រមូលទិញស្រូវ សម្រាប់ប្រមូលទិញស្រូវនារដូវប្រ មូលផលខាងមុខនេះ។

នេះបើតាមការលើកឡើងរបស់ឯកឩត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ក្នុងអំ ឡុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តកំពង់ធំ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលកាលពីចុងសប្តាហ៍មុននេះ។

ឯកឧត្តមបានថ្លែងថា កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំដោះស្រាយជូនបានដោយជោគជ័យ និងទប់ស្កាត់បាននូវបញ្ហាធ្លាក់ចុះនៃទម្លៃស្រូវក្រោមទីផ្សារ តាមរយៈយន្តការនៃការផ្តល់ឥណទានពិសេសដែលផ្តល់ជូនតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ក្នុងនោះការទម្លាក់កញ្ចប់ថវិកាឥណទានពិសេសដើម្បីសាង់សង់ឃ្លាំងស្តុកស្រូវចំនួន ២សែនតោន និងឡសំងួតស្រូវចំនួន៣០០០តោនក្នុងមួយថ្ងៃស្ថិតនៅក្នុង ខេត្តបាត់ដំបងដែលមានសមត្ថភាពស្រូបទាញស្រូវពីប្រជាកសិករជុំវិញតំបន់នោះ។

ឯកឧត្តមបញ្ជាក់ទៀថា ដោយឡែកក្នុងគម្រោងនេះក៏បានផ្តល់ជូន និងកំពុងសាងសង់ឃ្លាំងស្តុក ស្រូវ ៥ម៉ឺនតោន និងឡសំងួតស្រូវ ១៥០០តោន/ថ្ងៃ នៅតំបន់ខេត្តកំពង់ធំ ព្រៃវែង និងតាកែវ ព្រមទាំងទម្លាក់កញ្ចប់ឥណទានពិសេសដល់រោងម៉ាស៊ីកិនស្រូវ និងក្រុមហ៊ុននាំចេញ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមទម្លៃទីផ្សារ ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទដើរតួរធ្វើជាប្រតិបត្តិករក្នុងការអនុវត្តឥណទានពិសេសនេះ។

តាមឯកឧត្តម កៅ ថាច បានអះអាងថា រាជរដ្ឋាភិបាលបង្កើនឥណទានជាទុនបង្វិលកើនឡើងដល់ ៥០ លានដុល្លារអាមេរិក (កញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៤៣ លានដុលារអាមេរិក និងប្រើប្រាស់មូលនិធិផ្ទាល់របស់ធនាគារអភិវឌ្ឍន៍ជនបទ ចំនួន ៧ លានដុល្លារអាមេរិក) ដល់រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុនកែច្នៃនិងនំាចេញអង្ករ និងមជ្ឈមណ្ឌលឬអ្នកប្រមូលទិញស្រូវ សម្រាប់ប្រមូលទិញស្រូវនារដូវប្រមូលផល។

គួរបញ្ជាក់ថា តាមរយៈដំណោះស្រាយនេះរាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ បានដោះស្រាយបានប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាទម្លៃស្រូវលក់តាមទម្លៃទីផ្សារ ក្នុងនោះទម្លៃពីចន្លោះ ១១៥០រៀល ទៅ១២០០រៀលក្នុងមួយគីឡូក្រាមក្នុងពេលបច្ចុប្បន្ននេះ៕



អត្ថបទ៖ សៀម ប៊ុនធី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation