ទឹកស្ទឹងតាកុយ ក្នុងខេត្តប៉ៃលិនហក់ឡើងយ៉ាងគំហុកដោយសារទឹកជំនន់ហូរពីប្រទេសថៃ
| ព័ត៌មានជាតិ
SHARE

(ប៉ៃលិន)៖ បរិមាណទឹកដ៏សន្ធឹកសន្ធាប់ក្រសួងធនធានទឹកនិងឧត្តុនិយម បានអោយដឹងថា ទឹកដែលហូរធ្លាក់យ៉ាងគំហុកពីប្រទេសថៃ បានធ្វើឲ្យទឹកស្ទឹងតាកុយ ក្នុងខេត្តប៉ៃលិន ហក់ឡើងយ៉ាងឆាប់រហ័សពេញព្រៀបមាត់ស្ទឹង នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។

ក្រសួងធនធានទឹក បានបញ្ជាក់ថា គិតត្រឹមម៉ោង ១១:៣០ នាទីនេះ មិនទាន់មានការជន់លិចចូលភូមិឋានប្រជាពលរដ្ឋនៅឡើយទេ ប៉ុន្តែ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងតាកុយ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយការហក់ឡើងយ៉ាងគំហុកនៃទឹកស្ទឹងតាកុយនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation