រដ្ឋបាលរាជធានីទូងស្គរអបអរសាទរខួប១០ឆ្នាំនៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិ បេតិកភណ្ឌពិភពលោក
| ព័ត៌មានជាតិ
SHARE

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីនៃសាលារាជធានីភ្នំពេញទាំងអស់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានទូងស្គរបន្ទរសំឡេងដើម្បីអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទសំបូរព្រៃគុក ដែលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។


គួររំលឹកផងដែរថា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក ចូលជាបេតិភណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧។
រាជរដ្ឋាភិបាលបានសម្រេច យកថ្ងៃទី១៥ កក្កដា ប្រារព្ធអបអរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភណ្ឌពិភពលោកទាំងពីរនេះ ដែលបានធ្វើឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរតែម្តង៕



អត្ថបទនិងរូបភាព ៖ ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation