ផ្ទះ១ខ្នងក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម បង្ខំចិត្តរុះរើ ដោយសារទឹកឡើង និងបាក់ច្រាំង
| ព័ត៌មានជាតិ
SHARE

ស្របពេលដែលទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមនៅតែបន្តកើនឡើងធ្វើឲ្យផ្លូវក្នុងភូមិខ្លះមិនអាចធ្វើដំណើរឆ្លងកាត់បាននោះទេ ជាមួយគ្នានេះក៏មានផ្ទះប្រជាពលរដ្ឋ១ខ្នងដែលមានម្ចាស់ឈ្មោះ ណៃ លីហាច ស្ថិតនៅក្នុងភូមិទី៦ ឃុំកោះសូទិន ស្រុកោះសូទិន ខេត្តកំពង់ចាមគឺបង្ខំចិត្តរុះរើដោយសារតែផ្ទះរបស់គាត់ប្រឈមមុខនិងការបាក់ច្រាំងទន្លេ។

បើតាមប្រភពព័ត៌មានពីសមត្ថិកិច្ចមូលដ្ឋានបានបញ្ជាក់ថាផ្ទះដែលត្រូវរុះរើ និងសង់ទីតាំងថ្មីគឺបានចាប់ផ្តើមរុះរើនៅថ្ងៃទី១២កក្កដាឆ្នាំ២០១៨ ដោយចាប់ផ្តើមរុះរើចង្ក្រានបាយមុនគេ រួចបន្តរុះរើផ្ទះជាក្រោយ។ សមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថាមផ្ទះដែលរុះរើខាងលើក៏ដូចប្រជាពលរដ្ឋប្រមាណ១០គ្រួសារផ្សេងទៀតដែលជាផ្ទះប្រឈមមុខនិងការបាក់ច្រាំងទន្លេ គឺអជ្ញាធរឃុំកោះសូទិន ស្រុកកោះសូទិន គឺបានសិក្សាស្វែងយល់រួចអស់ហើយ ដោយបានផ្តល់ជាដីនៅទីតាំងថ្មីសម្រាប់ឲ្យពួកគាត់សង់លំនៅដ្ឋាន ក្នុងទំហំ៩ម៉ែត្រ គុណ ៤០ម៉ែត្រ ហើយដីដែលបានផ្តល់ជូនពួកគាត់គាជាដីរបស់ឃុំដែលបានសម្រេចនិងឆ្លងយោបល់ទៅថ្នាក់ស្រុកសម្រាប់បែងចែកជូនពួកគាត់នាពេលកន្លងទៅ។

ដោយឡែកទាក់ទងទៅនឹងផ្ទះប្រជាពលរដ្ឋរុះរើខាងលើនេះសម្រាប់កំពស់ទឹកនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨នេះទឹកមានកំពស់១០.៥១ម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ០.៣៧ម៉ែត្រ ហើយនៅថ្ងៃស្អែកទឹកនឹងបន្តកើនឡើងទៀតពីព្រោះខេត្តក្រចេះ និងខេត្តស្ទឹងត្រែងនៅតែបន្តកើនឡើងនេះបើតាមការបញ្ជាក់ពីលោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម។

បើទោះបីជាទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានកើនឡើងខ្ពស់ មិនទាន់ដល់ចំណុចប្រកាសអាសន្ន១៥.២០ម៉ត្រក៏ដោយសូមបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពជៀសវាងការបាត់បង់សមាជិកគ្រួសារ។



អត្ថបទ ៖ ហៀង ថាច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation