ប្រជាពលរដ្ឋស្រលាញ់សន្តិភាព ធ្វើយុទ្ធនាការនាំគ្នាទៅបោះឆ្នោត ជូនគណប្សប្រជាជនកម្ពុជាលេខរៀងទី២០
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា នេះ ប្រជាពលរដ្ឋកម្ពុជា ដែលស្រលាញ់សន្តិភាព ស្រលាញ់ការអភិវឌ្ឍ បានធ្វើយុទ្ធនាការនាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដែលជាគណបក្សអភិវឌ្ឍប្រទេស និង ការពារផលប្រយោជន៍ប្រជាជនកម្ពុជា។

យុទ្ធនាការនេះចាប់ផ្តើមដោយការប្តូរ Faceboook Profile របស់ពួកគេ ដោយសរសេរអក្សរថា «ខ្ញុំស្រលាញ់ ខ្ញុំគាំទ្រ​​​ ខ្ញុំទៅបោះឆ្នោត ប្តេជ្ញាការសន្លឹកឆ្នោតរបស់ខ្ញុំ» និងមានស្លាកសញ្ញាគូសលើសន្លឹកឆ្នោតលរខរៀងទី២០ ដែលជាលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា នៅលេសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជាតិនីតិកាលទី៦ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ។

នាពេលកន្លងមកយុទ្ធនាការ ស្រដៀងគ្នានេះដែរ ត្រូវបានក្រុមអ្នកស្រលាញ់សន្តិភាព ស្រលាញ់ការអភិវឌ្ឍរបស់ប្រទេស បានធ្វើយុទ្ធនាការប្តូរ Facebook Profile របស់ខ្លួន ដោយសរសេរសារក្នុងន័យការពារសន្តិភាព និងការអភិវឌ្ឍ ហើយក្នុងនោះក្រុមសិល្បករ សិល្បការិនីល្បីៗនៅក្នុងប្រទេសកម្ពុជា ក៏បង្ហាញឆន្ទៈទៅបោះឆ្នោត ដោយការប្ដូរ Profile Facebook ផ្ទាល់ខ្លួន៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation