លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យប្រជាជន ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងអំពាវនាវឲ្យ បោះឆ្នោតជូនបក្សប្រជាជន ដើម្បីឲ្យប្រទេសជាតិ បន្តការ​អភិវឌ្ឍរីកចម្រើន​បន្ថែមទៀត
| ព័ត៌មានជាតិ
SHARE

(ស្វាយរៀង) ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ​បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។​

ក្នុងឱកាសនោះ លោកជំទាវ​ បានពាំនាំនូវការផ្តាំផ្ញើរ នូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងបានលើកឡើង ពីប្រសាសន៍របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែង ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតំណាងរាស្ត្រអាណត្តិទី៦ នៅកោះពេជ្រ ​កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ លោកជំទាវ ម៉ែន សំអន ក៏បាន​ណែនាំ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកា និងត្រៀមឯកសារ​សម្រាប់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី នៃកម្ពុជា នៅអាណត្តិទី៦ និងអាណត្តិជាបន្តបន្ទាប់ទៀត ដើម្បីបន្តការ​អភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត។​

លោកជំទាវ បានមានប្រសាសន៍បន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលតែងតែនៅក្បែរប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដូច្នេះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង ហើយនៅពេលដែល គណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត គឺប្រជាជនជាអ្នកឈ្នះ៕


អត្ថបទ​ ៖ សន ពិសិដ្ឋ
រូបភាព ៖ អេង សុគុណ, លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation