ទឹកស្ទឹងចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ បានបន្តកើនឡើងទៀតហើយ
| ព័ត៌មានជាតិ
SHARE

(ព្រះស៊ីហនុ)៖ ក្រសួងធនធានទឹកនិងឧត្តុនិយមបានអោយដឹងថា គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី ១៤​កក្កដា នេះ ទឹកស្ទឹងសំរោង នៅចំណុចស្ពានសំរោង ផ្លូវជាតិលេខ ៤ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើងបន្តិចបន្ថែមទៀត ប៉ុន្តែពុំទាន់បង្កផលប៉ះពាល់ណាមួយឡើយ ។

សូមជំរាបថា នៅប៉ុន្មានម៉ោងមុននេះ ក្រសួងធនធានទឹកនិងឧត្តុនិយម បានប្រកាសអោយដឹងថា បរិមាណទឹកភ្លៀងដែលបាននឹងកំពុងធ្លាក់បន្ថែមជាបន្តបន្ទាប់ បានធ្វើឱ្យទឹកស្ទឹងសំរោង ពិសេសត្រង់ចំណុចស្ពានសំរោង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្ត្រឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ហក់ឡើងយ៉ាងគំហុកជាថ្មីម្តងទៀត ។

ជុំវិញបញ្ហានេះ ក្រសួងធនធានទឹកនិងឧត្តុនិយម​ បានបន្ថែមថា ភ្លៀងនៅតែបន្តធ្លាក់ ហើយទឹកស្ទឹងនឹងបន្តកើនឡើងបន្ថែម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមភូមិសាស្ត្រខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន៕


ដោយ ៖ ណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation