អ្នកនេសាទ​ អាជីវករនិងអ្នករកស៊ីដឹកភ្ញៀវទេសចរតាមកោះរងផលប៉ះពាល់ដោយសារព្យុះភ្លៀង
| ព័ត៌មានជាតិ
SHARE

(ព្រះសីហនុ)៖ នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ទី១៤កក្តដាឆ្នាំ២០១៨នេះបងប្អូនអាជីវករដែលប្រកបរបរលក់ដូរនៅតាមតំបន់ឆ្នេរ ក៍ដូចជាអ្នកប្រកបរបរដឹកភ្ញៀវទៅលេងតាមបណ្តាកោះនិងអ្នកនេសាទ មានការរអ៊ូរទាំខ្លាំង ដោយពួកគាត់លក់ដូមិនសូវដាច់និងចេញនេសាទមិនបាន​ ដោយសារបញ្ហាអាកាសធាតុ។


បញ្ហាដែលគាត់ជួបប្រទះនៅពេលនេះគឺបន្ទាប់ពីការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយមដែលព្យាករណ៍អាកាសធាតុ​ថា​ មានភ្លៀងច្រើន រលកសមុទ្រធំចាប់ពីថ្ងៃទី១២ដល់១៨កក្តដាឆ្នាំ២០១៨នោះ។


​ជាមួយគ្នានេះ បងប្អូនលក់ដូរនៅតាមតំបន់ឆ្នេរបានអោយដឹងថា ពួកគាត់មួយរយៈនេះលក់មិនសូវដាច់នោះទេ​ ទាំងថ្ងៃធម្មតានិងថ្ងៃឈប់សម្រាក ព្រោះមិនសូវមានភ្ញៀវមកលេងកម្សាន្ត ដោយសារមានភ្លៀងធ្លាក់ជារាងរាល់ថ្ងៃ៕


អត្ថបទ៖ ប៉ៃ​ សុឃីម SHV

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation