ស្ថានភាពអាកាសធាតុខេត្តកោះកុងមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់
| ព័ត៌មានជាតិ
SHARE

(កោះកុង)​÷កោះកុងជាខេត្តមួយជាប់នឹងតំបន់មាត់សមុទ្រ ដូចគ្នាខេត្ត ៣ផ្សេងទៀងដែលជាប់នឹងមាត់សមុទ្រ រួមមានខេត្តព្រះសីហនុ កំពត និងខេត្តកែបសុទ្ធសឹងតែបានទទួងរងការស្រោចស្រពទឹកភ្លៀង នារដូវវស្សាឥតឈប់ឈរ។


ដោយឡែកខេត្តកោះកុង ក្នុងកំឡុងរដូវវស្សាឆ្នាំនេះ គេសង្កេតឃើញមានលក្ខណខុសប្លែកពីឆ្នាំមុនៗ មានភ្លៀងធ្លាក់បន្តបន្ទាប់ស្ទើរតែគ្មានពន្លឺថ្ងៃ ដោយលាយឡំនិឹងខ្យល់កន្ត្រាក់ដាក់បន្ទុកបន្ថែមលើនេះដែរ ដែលបានធ្វើអោយផ្ទះ​ តូបនិងដើមឈើនៅតាមតំបន់ឆ្នេរមួយចំនួនទទួលរងការខូចខាត ដួលរលំជាបន្តបន្ទាប់គួរអោយកត់សម្គាល់។


លោកឡុង វ៉ាត អាយុ៥២ឆ្នាំជាម្ចាស់តូបម្លប់ដើមស្ងាវ លក់ម្ហូបគ្រឿងសមុទ្រនិងភេសជ្ជគ្រប់ប្រភេទ នៅតាមបណ្តោយឆ្នេរបាក់ខ្លង បានអោយដឹងថា ការលក់ដូរប្រចាំថ្ងៃរបស់លោក នៅតែទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរណ៍ ដូចម្ចាស់តូបផ្សេងៗដែរ ទោះបីមេឃភ្លៀងនៅតែបន្តធ្លាក់យ៉ាងណាក៏ដោយ លោកនៅតែបន្តការលក់ម្ហូបអាហារជាដរាប ដើម្បីបំរើសេវាជូនភ្ញៀវទេសចរណ៍ដែលអញ្ជើញមកពីបណ្តាខេត្តផ្សេងៗ។


លោក ឡុង វ៉ាត បានអោយដឹងទៀតថា នៅក្នុងរដូវវស្សាឆ្នាំនេះភ្ញៀវទេសចរណ៍មានការកើនឡើងច្រើនជាងឆ្នាំកន្លងទៅ ប៉ុន្តែកត្តាអាកាសធាតុឆ្នាំនេះមានការប្រែប្រួលខុសប្លែក មានភ្លៀងច្រើន លាយឡំដោយខ្យល់ខ្លាំងជាងឆ្នាំមុន បង្កការរំខានដល់ភ្ញៀវទេសចរណ៍ក្នុងការចុះលេងកំសាន្តតាមឆ្នេរ មិនតែប៉ុណ្ណោះធ្វើអោយការលក់ដូររបស់គាត់និងបងប្អូនអាជីវករនៅតាមតំបន់ឆ្នេរមួយនេះ( បាកខ្លង) ប្រឈមនឹងការខាតបង់ប្រាក់ចំណូលខ្ពស់ហួសការរឹពឹងទុក។


ដោយឡែកនៅទីប្រជុំជនក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុងដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរបាក់ខ្លង ប្រជាពលរដ្ឋប្រកបរបរលក់ដូរ ជាលក្ខណគ្រួសារតាមចិញ្ចើមផ្លូវ ចាប់ពីពេលល្ងាច ដល់កណ្តាលយប់ ដូចជា លក់ល្ហុងបុកសាច់អាំង លក់ទឹកអំពៅ ពងទាកូន ប្រហិតចៀន បបរគ្រឿង បបរស នំបញ្ចុក ជាដើម។ល។ ពួកគាត់ក៏បានលើកឡើងស្រដៀងគ្នានិងអ្នកលក់ដូរម្ហូបគ្រឿងសមុទ្រតាមតំបន់ឆ្នេរដែរ គឺគ្មានអ្វីខុសប្លែកគ្នាឡើយ។


ប្អូនប្រុស ស៑ ឡានិងភរិយាអាយុ៣២ឆ្នាំ ជាអ្នកប្រកបរបរលក់បុកល្ហុងនិងសាច់អាំង បានប្រាប់អោយដឹងថា ការប្រកបរបរនេះទទួលបានការគាំទ្រពីបណ្តារអថិតិជនរបស់ប្អូនយ៉ាងច្រើនកុះករ ខណៈក្នុងរដូវវស្សាប្អូនប្រុសរូបនេះអាចរកប្រាក់កម្រៃមិនទាបពី៣០មុឺនទៅ៤០មុឺនរៀលឡើយដោយមិនរាប់ថ្ងៃឈប់សម្រាកការងារ។ 


ប្អូនប្រុសរូបនេះបានអោយដឹងទៀតថា បើសិនជាគ្មានការរំខានពីកត្តាអាកាសធាតុទេ ( ភ្លៀងធ្លាក់ខ្លាំង)ការរកចំណូលរបស់ប្អូនប្រុស មានការកើនឡើងដល់ទៅពីរដងឯណោះក្នុង ១ថ្ងៃ ដែលអាចដោះស្រាយជីវភាពរស់នៅប្រចាំបានយ៉ាងងាយស្រួល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation