សម្តេច ទៀ បាញ់ ដាក់បទបញ្ជា៤ចំណុច ឲ្យកងរាជអាវុធហត្ថទូទាំងប្រទេស អនុវត្តឲ្យបាន នៅមុននិងអំឡុងពេល នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦
| ព័ត៌មានជាតិ
SHARE

(ស្វាយរៀង) ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ កក្កដានេះ បានដាក់ចេញនូវបទបញ្ជា ចំនួន៤ចំណុចសំខាន់ៗ ឲ្យកងកម្លាំងកងរាជអាវុធហត្ថ អនុវត្តឲ្យបាន នៅមុនពេល និងអំឡុងពេល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាចុងខែកក្កដានេះ​។ បទបញ្ជាទី១. កងរាជអាវុធហត្ថ ត្រូវពង្រឹងការការពារសន្តិភាព ស្ថិរភាពនយោបាយ, ទី២. រួមគ្នាធានាឲ្យបានការបោះឆ្នោត ដែលដំណើរការដោយសេរី យុត្តិធម៌ ដែលច្បាប់បោះឆ្នោតបានតម្រូវ, ទី៣. បន្តលើកកម្ពស់ការថែរក្សាសុខសន្តិភាព សាធារណៈ តាមរយៈការពង្រឹងវិន័យ សីលធម៌ ឲ្យសង្គមកាន់តែមានស្ថិរភាព និងចំនុចទី៤. កងរាជអាវុធហត្ថ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន ក្រសួង និងប្រទេសជាមិត្ត ធ្វើយ៉ាងណាសំដៅ ធ្វើឲ្យប្រទេសរីកចម្រើន និងជីវភាពប្រជាពលរដ្ឋ កាន់តែរីកចម្រើន។

ការដាក់បទបញ្ជានេះ សម្តេចពិជ័យសេនា បានធ្វើឡើង ក្នុងឳកាសអញ្ជើញជាអធិបតីភាព តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី២៥ នៃទិវាកងរាជអាវុធហត្ថ ដែលបានប្រារព្ធឡើង នៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្តេចពិជ័យសេនា នៅក្នុងឱកាសដដែលនេះ​ ក៏បានអបអរសាទរផងដែរ ចំពោះសកម្មភាព របស់កងរាជអាវុធហត្ថ ដែលបានអនុវត្តកន្លងមក ដោយបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈទាំងអស់ ក្នុងការការពារជាតិមាតុភូមិ។ សម្តេចបានលើកឡើងដែរថា ការប្រារព្ធពិធីអបអរសាទរនាថ្ងៃនេះ គឺជាការលើកទឹកចិត្ត ​របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ចំពោះកងរាជអាវុធហត្ថ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ដើម្បីពង្រឹងបន្ថែមទៀត នូវការថែរក្សាសុខសន្តិភាព។ សម្តេចថា សុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យប្រទេសរីកចម្រើន ដូច បច្ចុប្បន្ន៕


អត្ថបទ ៖ សន ពិសិដ្ឋ
រូបភាព ៖ អេង សុគុណ, លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation