ពលរដ្ឋតាមដងទន្លេមេគង្គកំពង់ចាមបានត្រៀមលក្ខណៈជាបណ្តើរៗចំពោះទឹកទន្លេដែលបានកំពុងឡើងយ៉ាងកំហុក
| ព័ត៌មានជាតិ
SHARE

(កំពង់ចាម)៖ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមដងទន្លេមេគង្គ ក្នុងស្រុកមួយចំនួនក្នុងខេត្តកំពង់ចាមរួមមានស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម ស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរតែងតែត្រៀមលក្ខណៈផ្សេងៗសំរាប់ពេលទឹកទន្លេមមេគង្គបានចាប់ផ្តើមឡើង។ ក្រៅពីអង្ករ ស្មៅគោ ទីជម្រកសត្វគោក្របីជាដើម ប្រជាពលរដ្ឋក៏បានត្រៀមទូកជាមធ្យោបាយសម្រាប់ធ្វើដំណើរទៀតផង។

បើតាមប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងឃុំកោះសូទិន ខេត្តកំពង់ចាមគឺបានកំពុងត្រៀមលក្ខណៈជាស្រេចសម្រាប់រដូវទឹកឡើងដែលនឹងខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ ហើយប្រជាពលរដ្ឋដែលរស់ឃុំខាងលើក៏បានលើកឡើងថាករណីទឹកទន្លេមេគង្គឡើងធំ ឫឡើងតូចគឺជារឿងធម្មតាទៅហើយសម្រាប់គាត់ដែលជាអ្នករស់នៅតាមដងទន្លេ ដោយឡែកប្រជាពលរដ្ឋខ្លះទៀតថាទឹកទន្លេនៅឆ្នាំ២០១៨នេះអាចឡើងធំជាងឆ្នាំទៅនេះអ្វីដែលពួកគាត់ចំណាំ និងតាមដានការព្យាករណ៍។

បើតាមរបាយការណ៍ពីលោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា​ សម្រាប់ខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី១៣កក្កដាឆ្នាំ២០១៨​ ទឹកទន្លេមានកម្ពស់៩.៣៨ម៉ែត្រ​ខ្ពស់ជាងឆ្នាំមុន។ ស្របពេលដែលទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមដែលកំពុងបន្តកើនឡើងយ៉ាងកំហុកនេះបានធ្វើឲ្យផ្លូវតូចៗមួយចំនួននៅក្នុងភូមិគឺមិនអាចធ្វើដំណើរដោយកង់ម៉ូតូឡានបានទៀតទេ ដោយត្រូវវាងទៅផ្លូវផ្សេងៗ ប្រសិនបើទឹកឡើងធំខ្លាំងលិចផ្លូវគឺត្រូវធ្វើដំណើរដោយទូកជំនួសវិញ៕



អត្ថបទ ៖ ហ៊ាង ថាច​ KPC

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation