ក្រសួងយុត្តិធម៌៖ មិនមានការរៃអង្គាសប្រាក់តាមរូបភាពដាក់ខែតាមសាលាជម្រះក្តីនោះទេ
| ព័ត៌មានជាតិ
SHARE



ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលលេចឮថា នៅសាលាដំបូងរាជធានីភ្នំពេញនិងសាលាដំបូង ខេត្តមួយចំនួន ទៀតមានការរៃអង្គាសប្រាក់ពីមន្ត្រីរាជការតាមរូបភាពដាក់ខែយកមកផ្តល់ឲ្យរដ្ឋមន្ត្រីយុត្តិធ៍ម ឬ ខុទ្ទកាល័យរដ្ឋ មន្ត្រីនោះ។

តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៨ ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធ៍មបានបញ្ជាក់ថា ថ្មីៗនេះខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួងយុត្តិធ៍មបានទទួលព័ត៌មានថា មានបុគ្គលខ្លះបានធ្វើការរៃអង្គាសប្រាក់( ដោយដាក់ខែ) ពីមន្ត្រីរាជការនៅតាម សាលាជម្រះក្តីដោយប្រាប់ថា ដើម្បីយកមកផ្តល់ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធ៍មឬខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធ៍ម។

ចំពោះបញ្ហានេះខុទ្ទកាល័យបានប្រកាសថា អំពើឬសកម្មភាពទាំងនេះមិនមែនជាវប្បធ៍មរបស់ រដ្ឋមន្ត្រីឬខុទ្ទកាល័យឡើយអាស្រ័យហេតុនេះ ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធ៍មសូមឲ្យមន្ត្រីរាជការនៅតាមសាលាជម្រះក្តីទាំងអស់មានការប្រុងប្រយ័ត្ន និងជៀសវាងនូវទង្វើឥតប្រយោជន៍និងឥតតម្លៃនេះ៕

អត្ថបទ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation