ដំឡូងមីមានទីផ្សារល្អធ្វើឲ្យប្រជាកសិករខេត្តត្បូងឃ្មុំដាំច្រើនជាងឆ្នាំមុនពោលគឺប្រមាណជាង៥ម៉ឺនហិចតា ខណៈឆ្នាំមុនមាន ប្រមាណជាង៤ម៉ឺនហិចតាប៉ុណ្ណោះ
| ព័ត៌មានជាតិ
SHARE


ត្បូងឃ្មុំ ៖ វាមិនមែនជារឿងចៃដន្យទេដែលប្រជាកសិករ ខេត្តត្បូងឃ្មុំផ្អើលដាំដំឡូងមីនៅឆ្នាំនេះ ពោលគឺដោយសារកាល ពីឆ្នាំមុនដំឡូងមីមានតម្លៃខ្ពស់ដោយក្នុងមួយគីឡូក្រាមស្រស់ ដឹកទៅដល់ប្រទេសវៀតណាមតម្លៃចន្លោះពី៤០០រៀល ដល់ ៥០០ រៀល ហេតុនេះហើយទើបឆ្នាំនេះ ប្រជាកសិករខេត្តត្បូងឃ្មុំ បាននាំគ្នាដាំដំណាំដំឡូងមី សរុបប្រមាណជាង៥ម៉ឺនហិចតា ច្រើនជាងឆ្នាំមុន ជាង១ម៉ឺនហិចតា។ ក្នុងខេត្តត្បូងឃ្មុំទាំងមូល មានស្រុកចំនួន៤ដែលដាំដំឡូងមីច្រើនជាងគេ គឺមាន ស្រុកតំបែរ ត្បូងឃ្មុំ ពញាក្រែក និងស្រុកមេមតត់ ។


លោក លាត សុផា អាយុ៤០ឆ្នាំជាកសិកររស់នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ បានបញ្ជាក់ឱ្យដឹងថា គាត់បានដាំដំឡូង ជិត១០ឆ្នាំមកហើយ ក្នុងដី១ហិចតា អាចដាំបានចំនួន ១ ២០០០គុម្ព គឺដាំដើមបញ្ឈរ លើរងដែលយើងបានភ្ជួរផ្គុំរួច។ ដំឡូងមីភាគច្រើនប្រជាកសិករដាំនៅចន្លោះខែ មេសា និងប្រ មូលផលវិញនៅចន្លោះខែមិនា ពោលគឺមានរយៈមួយឆ្នាំពេញ។ ក្នុងផ្ទៃដី១ហិចតាអាច ទទួលផលដំឡូងបាន ពី២០ ទៅ៣០តោន ទៅតាមប្រភេទដី ខណៈដីដែលឱ្យផលល្អជាងគេ គឺដីក្រហម ផលបន្ទាប់គឺដីខ្មៅ និងដីរបាយខ្សាច់ ។ ឆ្នាំទៅដំឡូងស្រស់នៅ ចម្ការមានតម្លៃពី៣៥០ ទៅ៤០០រៀល ឯដំឡូងស្ងួតតម្លៃពី៦៥០ ទៅ៧០០រៀល បើធៀបទៅឆ្នាំ២០១៦ ខុសគ្នាពាក់កណ្តាល ក្នុងតម្លៃដំឡូងស្រស់១គីឡូងបានតែ២០០រៀលប៉ុណ្ណោះ ហើយ ក្រៀមបានតែ៣០០រៀលទេ ។


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ឆ្នាំនេះដំណាំដំឡូងម៉ី កសិករដាំបានច្រើនជាងឆ្នាំមុន ដោយឆ្នាំទៅដាំបានតែជាង ៤ម៉ឺនហិចតា ហើយយឆ្នាំនេះដាំបានជាង៥ម៉ឺនហិចតា។ កសិករជំរុញដាំដោយសារដំឡូងម៉ី មានទីផ្សារល្អ ទាំងក្នុងស្រុក និងក្រៅស្រុក ។ ដំឡូងម៉ីមានពីរប្រភេទដែលប្រជាកសិករនិយម ដាំគឺ ពូជត្រួយក្រហម និងពូជត្រួយស ដោយពូជប្រភេទនេះ វាឱ្យផលល្អ ធននឹងជំងឺ និងអាកាសធាតុផងដែរ វាឱ្យផលជា មធ្យមក្នុង១ហិចតា ២០ តោន ពូជទាំងពីរប្រភេទនេះ មួយចំនួន ជាពូនក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីក្រៅប្រទេសផងដែរ ។

ឆ្នាំនេះ ដំឡូងម៉ី មានបញ្ហានឹងជំងឺខ្លះដែរ គឺជំងឺ រួញត្រួយស្លឹក ដែលបណ្តាលមកពីកត្តាចំលងពីសត្វ រុយស ជាភ្នាក់ងារចំលង ករណីនេះ មន្រ្តីជំនាញ បានចុះណែនាំដល់កសិករយើងឱ្យចេះ ប្រើថ្នាំសម្លាប់សត្វល្អិត (ថ្នាំពុលធម្មជាតិ) បាញ់ទៅលើដំណាំ នេះតែម្តង លទ្ធផលយេីងអាចកំចាត់សត្វល្អិតនេះបាន ក្នុងនោះ ជំនាញបានចុះណែនាំដល់កសិករបានចំនួន៤ស្រុកហើយ គឺមាន ស្រុកតំបែរ ត្បូងឃ្មុំ ពញាក្រែក និងស្រុកមេមមត់ រួចមកហើយ។ លោកបន្តថា តម្លៃដំឡូងម៉ីមានទីផ្សារល្អ ដោយដំឡូងយើង មានពូជល្អ ផ្តល់ទិន្នផលល្អ ម្សៅច្រើនគ្មានជាតិគីមី ហើយកសិករ នូវទូទាំងខេត្តនៅឆ្នាំនេះ អាចផលិតដំឡូងបានមិនក្រោម ១០០ លានតោននោះទេ។ ចំនួននេះនិងអាចជួយបង្កើន ជីវភាពកសិករ បានប្រសើរឡើងមួយកំរិតថែមទៀតបើសិនទីផ្សារដំឡូងមីនៅតែ ប្រសើរដូចឆ្នាំមុនទាំងនៅក្នុងស្រុក និងនាំចេញទៅលក់នៅ ប្រទេសជិតខាង ៕


អត្ថបទ ៖ ជឹង សេងឡុង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation