សម្តេចតេជោ៖ សូមត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ព្រោះសល់១៦ថ្ងៃទៀតនឹងដល់ថ្ងៃហើយ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃសុក្រនេះ សម្តេចតេជោហ៊ុនសែន បានបង្ហោះសារអំពាវនាវនៅលើទំព័រហ្វេសប៊ុក ទៅកាន់ជនរួមជាតិ ដោយរំលឹកអំពីថ្ងៃបោះឆ្នោតនិងបន្តអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតត្រូវទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដោយ ភ្ជាប់ជាមួយរូបថត១សន្លឹកថតក្នុងរង្វង់ឆ្នាំ ២០០៥ ក្នុងពេលចុះជួបសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សក្នុងក្រុង ភ្នំពេញ។

សម្តេចតេជោបានសរសេររៀបរាប់ក្នុងខ្លឹមសារដើមយ៉ាងដូច្នេះថា « ខ្ញុំសូមផ្ញើ សេចក្តី នឹករឮកជូនដល់បងប្អូនជនរួមជាតិទាំង ក្នុងនិងក្រៅប្រទេសនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងមកដល់! សូមបងប្អូនជនរួមជាតិត្រៀមខ្លួនទៅបោះឆ្នោត អោយបានគ្រប់ៗគ្នា រួមទាំងកូនក្មួយយុវជននៅទូទាំងប្រទេស។ ការចូលរួមបញ្ចេញសម្លេងតាមរយៈការបោះឆ្នោត គឺបង្ហាញអំពី ការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់សិទ្ឋិសេរីភាពដើម្បីជ្រើសតាំងមន្រ្តីតំណាងរាស្រ្តដែលបងប្អូនពេញចិត្តតាមលក្ខណៈ ប្រជាធិបតេយ្យដោយសេរី និងដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។»

សម្តេចតេជោហ៊ុនសែន បន្តបញ្ជាក់យ៉ាងដូច្នេះថា « ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនក្នុងការបោះឆ្នោតអោយ គណបក្ស ប្រជាជនកម្ពុជា គឺជាការសម្រេចជោគវាសនាប្រទេសជាតិយើងទាំងមូល។ ខ្ញុំប្តេជ្ញាយកដើមទ្រូងការពារប្រជាពលរដ្ឋនិងប្រទេស កម្ពុជា មិនអោយមានអ្វីមកបៀតបៀនបានឡើយ។សូមបងប្អូនបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ២០១៨ខាងមុខនេះទាំងអស់គ្នា!»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ កក្កដានេះ ឈានចូលដល់ថ្ងៃទី០៧ នៃយុទ្ធនាការឃោសនាបោះឆ្នោត ហើយនៅសល់តែ ១៦ថ្ងៃទៀតទេ នឹងឈានចូលដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចំនួន ២០ចូលរួមប្រកួតប្រជែង៕



អត្ថបទ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation