ក្នុងឱកាសថ្ងៃឈប់សម្រាក ភ្ញៀវទេសចរទៅកម្សាន្តក្នុងខេត្តក្រចេះ មានចំនួនជាង ១៦០០០នាក់
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖នាង ចន្ថា

ក្រចេះ៖ ក្នុងឱកាសដែលប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យឈប់សម្រាក​សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងសប្តាហ៍មុន ឃើញថា មានភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ១៦០០០នាក់​បានទៅកម្សាន្តក្នុងខេត្តក្រចេះ។​ នេះបើតាមឱ្យដឹងពី លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ។

លោក ចាន់ សុគន្ធី បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរ​ដែលបានទៅកម្សាន្តក្នុងខេត្តក្រចេះ មានភ្ញៀវជាតិ ចំនួន ១៦,៤០៥ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ២៩៦។ លោក បានឲ្យដឹងទៀតថា រមណីយដ្ឋានដែលភ្ញៀវចូលចិត្តអញ្ជើញទៅទស្សនាលេងកម្សាន្ត រួមមាន រមណីយដ្ឋានអន្លង់ផ្សោតកាំពី រមណីយដ្ឋានសហគមន៍អេកូរទេសចរណ៍សង្កាត់កោះទ្រង់ ព្រះវិហារធំសសរ១០០ និងស្តូបវិមាន២ ធ្នូ។ 

ក្នុងចំណោមកន្លែងកម្សាន្តខាងលើ រមណីយដ្ឋានអន្លង់ផ្សោតកាំពី មានភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្តច្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះដែរ ក៏មានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ថែរក្សាការពារពីអាជ្ញាធរមូលដ្ឋានដោយតម្រូវឲ្យមានការវាស់កម្ដៅ លាងដៃនឹងអាល់កុល ឬជែល ព្រមទាំងពាក់ម៉ាស់ផងដែរ ។ នេះបើតាមការបញ្ជាក់ពីលោក ស្រី ស៊ីថា អ្នករៀបចំសណ្តាប់ធ្នាប់។ សម្រាប់អ្នកទេសចរផ្ទាល់ក៏មានការប្រុងប្រយ័ត្នខ្ពស់ ដោយពួកគាត់មានដាក់ជាប់តាមខ្លួននូវអាកុល ជែល ម៉ាស់ និងកន្សែងផ្លាស់តាមខ្លួនដើម្បីចូលរួមទប់ស្កាត់នូវជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ក្នុងវិស័យទេសចរណ៍៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation