ខួប ១០ឆ្នំា នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ នឹង ខួប១ឆ្នំា នៃការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌ ពិភពលោក
| ព័ត៌មានជាតិ
SHARE

ចាប់តាំងពីឆ្នំា១៩៩២ មកដល់ពេលបច្ចុប្បន្ន សម្បត្តិវប្បធម៌ ខ្មែរដែលត្រូវ បានចុះបញ្ជីបេតិកភណ្ឌពិភពលោកមានដូចជា ៖


១- តំបន់អង្គរ ៖

ថ្ងៃទី ១៤ ខែ ធ្នូរ ឆ្នំា ១៩៩២ ៖ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ។តំបន់អង្គរ ជាបេតិកភណ្ឌវប្បធម៌រូបីយ៍នៃពិភពលោក ។ 

២- របាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ ៖
ថៃ្ង ទី០៧ ខែ វិច្ឆិកា ឆ្នំា ២០០៣ ៖ នៅទីក្រុង អ៊ីស្គន់ប៊ុល ប្រទេសតួរគី ។ របំា ព្រះរាជទ្រព្យឬ របាំក្បាច់បុរាណខ្មែរជាបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ ។


៣- ល្ខោន ស្រមោល ស្បែក ធំ ៖
ថៃ្ង ទី ២៥ ខែវិច្ឆិកា ឆ្នំា ២០០៥ ៖ ទីក្រុងបារីស ប្រទេសបារាំង ។ ល្ខោន ស្រមោល ស្បែក ធំ ជាបេតិកភណ្ឌវប្បធម៍អរូបិយនៃមនុស្សជាតិ។


៤- ប្រាសាទព្រះវិហារ ៖
ថ្ងៃទី ៧ ខែកក្តដា ឆ្នំា២០០៨ ៖ ទីក្រុងកេប៊ិច ប្រទេសកាណាដា ។ប្រាសាទ ព្រះវិហារ ជាបេតិកភណ្ឌវប្បធម៍រូបិយនៃមនុស្សជាតិ ។


៥- បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសសន៍ទួលស្លែង
ថ្ងៃ ទី ៣១ ខែ កក្តដា ឆ្នំា ២០០៩ ៖ ទីក្រុងប្រិ៍តថោន ប្រទេសបារបាដូស ។ បណ្ណសារនេះ ត្រូវបានចុះបញ្ជី សា្មរតី ចងចាំនៃ ពិភពលោក របស់អង្គការយូរណេស្កូ។



ដើម្បីអបអរសាទរ តំបន់ប្រាសាទ សំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជី ជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ០៨ ខែកក្តដា ឆ្នំា២០០៧ នាវេលាម៉ោង ៩:៣០នាទី យប់ (ម៉ោងនៅកម្ពុជា) នៅក្នុងកិច្ចប្រជុំ លើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង ក្រាកូវ (Krakow)ប្រទេសប៉ូឡូញ ដែលប្រារព្ធធើ្វកាលពីថ្ងៃទី ០២ ដល់ថ្ងៃទី ១២ ខែ កក្តដា ឆ្នំា ២០០៧ ដែលមាន១៨៣ប្រទេសជាសមាជិក នឹង ២១ ប្រទេសជា សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ ។
រីឯតំបន់ប្រសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅតាមបណ្តាយស្ទឹងសែន ដែលមានចម្ងាយ ២៨គីឡូម៉ែត្រ ភាគឥសាន នៃទី រួមខេត្ត កំពង់ធំ។ តំបន់ប្រាសាទនេះ ស្ថិតនៅក្នុង ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។


តំបន់ប្រាសាទ សំបូរព្រៃគុក ជាបុរាណដ្ឋាន ប្រវត្តិសាស្រ្តមួយសម័យមុនអង្គរ ជាអតីតរាជធានីខ្មែរមួយនៅ ចន្លោះចុងសតវត្សទី ៦ នឹង ដើមសតវត្សទី ៧ នៃគ.ស ក្នុងសម័យចេនឡា ដែលអ្នកស្រាវជ្រាវគិតថា សម័យចេនឡា នេះ ចាប់ផ្តើមពីសតវត្សទី ៧ ដល់ ៨នៃគ.ស ។


តំបន់ប្រាសាទសំបូរព្រៃគុក បានផ្ទុក នូវវប្បធម៌ មួយពោលគឺ ជំនឿ សាសនា ទំនៀមទំលាប់ សិល្បៈ សំណង់ ស្ថាបត្យកម្ម នឹង កសិកម្ម ។ល។ ដែលបានសាងឡើងដោយដូនតាខ្មែរ សបញ្ជាក់អោយឃើញនូវទេពកោសល្យច្នៃប្រឌិត និង បទពិសោធន៍ ខ្ពស់ នាសម័យ កាលនោះ ហើយស្នាដៃនេះបានបន្តផ្តល់ជាគ្រឹះ មួយក្នុងការកសាងអារ្យធម៌សម័យអង្គរ ។


បុរាណដ្ឋាននេះ មានឈ្មោះតាមសិកាចារឹកថា : ឥសាន វរ្ម័ន(ទី១) ដែលគ្រប់គ្រងរាជ្យនៅចន្លោះពីឆ្នំា ១៦ ដល់ ៦៣៧ នៃគ្រឹស្តសករាជ។


តំបន់ប្រាសាទសំបូរព្រៃគុក គឺពិតជាក្រុមប្រាសាទ ដ៏ចំណាស់ ដែលមានប្រាសាទបុរាណ ចំនួន ២៩៣ប្រាសាទ ចែកជា ក្រុមធំៗគឺ ក្រុម ប្រាសាទសំបូរ (ក្រុមខាងជើង ឬ ប្រាសាទសំបូរ ក្រុមកណ្តាល ឬក្រុមប្រាសាទតោ នឹង ក្រុមខាងត្បូង ឬក្រុមប្រាសាទយាយព័ន្ធ) នឹង ក្រុម ប្រាសាទរបងរមាស ព្រមទាំងប្រាសាទរណប។ក្រុមប្រាសាទទាំងអស់នេះ សាងឡើង ដើម្បីឧទិ្ទសថ្វាយដល់ព្រហ្មញ្ញសាសនា ៕

អត្ថបទ ៖ ខៀវ កូឡា តាមប្រភព ក្រសួងវប្បធម៍ នឹង វិចិត្រសិល្បៈ




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation