ឈានចូលដល់ថ្ងៃទី៧នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្តេច ហេង សំរិន ស្នើឱ្យសមាជិកបក្សគោរពគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»
| ព័ត៌មានជាតិ
SHARE

(ត្បូងឃ្មុំ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី១៣ កក្កដានេះ បានជួបសំណេះ សំណាលជាមួយបក្សស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈដែលយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះ ឆ្នោត ជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ ដែលបានឈានចូលដល់ថ្ងៃទី៧ហើយ ។

នាឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដាស់តឿនដល់មន្រ្តីនៅមូលដ្ឋានត្រូវលើកកម្ពស់មនសិការស្នេហា ជាតិខ្ពស់ គោរពស្រឡាញ់ប្រជាជនដោយមិនរើសអើងនិងបម្រើប្រជាជនដោយស្មោះត្រង់ឥតលក្ខខ័ណ្ឌ ហើយត្រូវពង្រឹងនូវ សាមគ្គីភាពផ្ទៃក្នុងបក្ស បន្តសកម្មភាពចិញ្ចឹមចលនាចុះជួយមូលដ្ឋានឲ្យបានខ្លាំងក្លា ខិតខំពង្រឹងគុណភាព និងពង្រីកបរិមាណ សមាជិកបក្សតាមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»និង «សមាជិកមួយរូប សន្លឹកឆ្នោតគំាទ្រគណបក្ស មួយសម្លេង» ជាពិសេសត្រូវជួយជម្រុញលើកទឹកចិត្តឲ្យប្រជាជន ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះសម្តេចពញាចក្រី ហេង សំរិន បានជម្រុញមន្ត្រី ឲ្យផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន ដោយលុបបំបាត់ភាពក្រអឺតក្រទម ភាពជានាម៉ឺននិយម ទៅជាមន្ត្រីអ្នកបម្រើប្រជាពលរដ្ឋ ដោយសាមញ្ញដាក់ខ្លួនឲ្យទាបជាមួយប្រជាពលរដ្ឋ អ្វីដែលប៉ះទង្គិច ផលប្រយោជន៍របស់ប្រជាពលរដ្ឋត្រូវជៀសវាងជាដាច់ខាត និងបំពេញតម្រូវការជូនប្រជាជនតាមរយៈការផ្តល់សេវាសាធារណៈ ផ្សេងៗដែលជាសេវាតម្រូវការ និងខិតខំបំពេញបន្ថែមនូវសេវាសំណូមពររបស់ពួកគាត់។

សម្តេចចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចកិច្ចការទាំងនេះបាន សមាជិកទាំងអស់ត្រូវការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទំាងខាងទស្សនៈ គោលជំហរ និងសកម្មភាព ដោយឈរលើរាល់គោលការណ៍ គោលនយោបាយរបស់គណបក្ស ដែលនឹងនាំ មកនូវជ័យជម្នះដ៏ត្រចះត្រចង់មួយជូនគណបក្សនៅក្នុងការបោះឆ្នោត៕


អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation