ព័ត៌មានជាតិ

ឥទ្ធិពលព្យុះទី ៧ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ខ្លាំងពីថ្ងៃទី២២ ដល់ ២៤ សីហា

image


ដោយ៖ អោម ចែតច័ន្ទណារ៉ា

(ភ្នំពេញ)៖ នៅថ្ងៃនេះ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ ២៥ ខែ សីហាឆ្នាំ ២០២០

ដោយបញ្ជាក់ថាកម្ពុជាកំពុងទទួលរងឥទ្ធិពលជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវនិងវៀតណាម ស្របពេលដែលមានវិសម្ពាធទាបមួយក៏បានកើតនៅលើសមុទ្រចិនខាងត្បូង ដែលអាចវិវត្តទៅជាព្យុះទី ៧ ហើយព្យុះនេះនឹងរលាយពេលដើរចូលដល់លើភាគខាងត្បូងប្រទេសចិននៅថ្ងៃទី២០ ខែសីហា។

ក្រសួងធនធានទឹក និងឧតុនិយម បន្តថាយោងតាមស្ថានភាពបែបនេះ ក្រសួងសូមអំពាវនាវដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេសបណ្ដាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែកសូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ចាប់ថ្ងៃទី២២ ដល់ ២៤ សីហា ឆ្នាំ២០២០៕