ស្នងការនគរបាលខេត្តព្រះសីហនុ នាំយកទៀនវស្សាទៅប្រគេនព្រះសង្ឃនៅវត្តក្រោម មុនពិធីចូលកាន់ព្រះវស្សា ចាប់ផ្តើមនៅថ្ងៃទី២៨កក្តដា
| ព័ត៌មានជាតិ
SHARE

(ព្រះសីហនុ)៖ ពិធីចូលកាន់ព្រះវស្សាឆ្នាំ២០១៨នេះ នឹងប្រព្រឹទ្ធទៅ ចាប់ពីថ្ងៃ ១រោច ខែអាសាឍ ឆ្នាំច សំរឹទ្ធស័ក ព ស ២៥៦២ ត្រូវនឹង ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃ១៥កើតខែអស្សុជ សំរឹទ្ធស័ក ព ស ២៥៦២ ត្រូវថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨។


ជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលប្រកាន់ខ្ជាប់នូវប្រពៃណីព្រះពុទ្ធសាសនា អោយតែដល់រដូវចូលព្រះវស្សា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ តែងតែនាំយកនូវ ទៀនព្រះវក្សា ចង្ហាន់ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីយកមកវេរប្រគេន តម្កល់ទុកនៅក្នុងទីអារាម សម្រាប់អោយព្រះសង្ឃសមាទានសិល៍ រយះពេលបីខែ ដែលជាទំនៀមទំលាប់ ព្រះសង្ឃគ្រប់អង្គ នៅក្នុងឱកាសចូលកាន់ព្រះវក្សានេះ មិនអាចចេញក្រៅអាវាសវត្តបានទេ គឺនៅវត្តដើម្បីសិក្សារៀនសូត្រ ទៅតាមពុទ្ធានុញ្ញាត របស់ព្រះពុទ្ធសាសនានៃយើង។


ក្នុងឪកាសដែលពិធីបុណ្យចូលកាន់ព្រះវក្សារកាន់តែជិតឈាងចូលមកដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំសហការីនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ទៅប្រគេនព្រះសង្ឃគង់ នៅវត្តឥន្ទញ្ញាណ(ហៅវត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ និង ដើម្បីប្រតិបត្តិតាមបញ្ញត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ.
នាពិធីនោះឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអំពាវនាវឱ្យមហាជននៅទូទាំងខេត្តព្រះសីហនុចូលរួមថែរក្សាសុខសន្តិភាពដែល មានតម្លៃនិងផ្តល់ឱកាសឱ្យយើងគ្រប់គ្នាមានឱកាសធ្វើបុណ្យទាននិងសិទ្ធសេរីភាពគ្រប់បែបយ៉ាង ជាពិសេស ដើម្បីថែរក្សា អ្វីៗទាំងអស់នេះ ស្នងការនគរបាលខេត្តព្រះសីហនុក៏បានលើកទឹកចិត្តឱ្យពលរដ្ឋគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ញើញទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្តដា ខាងមុខឱ្យបានគ្រប់គ្នា៕


អត្ថបទ៖ប៉ៃ សុឃីម

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation