ក្រុមអ្នកជំនាញកសិកម្មផ្តល់បច្ចេកទេសថ្មីៗក្នុងការដាំដុះដំណាំបន្លែខុសរដូវ
| ព័ត៌មានជាតិ
SHARE

ដើម្បីឲ្យប្រជាពលរដ្ឋអាចដាំដុះដំណាំបន្លែបានគ្រប់រដូវ ប្រមូលទិន្នផលបានច្រើន មានគុណភាពល្អ និងមានតម្លៃទីផ្សារខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការបន្លែក្នុងស្រុក រួមចំណែកក្នុងការរកប្រាក់ចំណូលបន្ថែមដល់គ្រួសាររបស់ប្រជាពលរដ្ឋ។ នាយកដ្ឋានសាក
វប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសិក្ខាសាលាផ្តល់ចំណេះដឹងស្តីអំពី បច្ចេកទេសថ្មីក្នុងការដាំដុះដំណាំបន្ថែខុសរដូវ ដល់មន្ត្រី ក្រុមហ៊ុន និងអង្គការពាក់ព័ន្ធនៅក្នុងខេត្តកំពត និងខេត្តកណ្តាលដើម្បីយកទៅអនុវត្ត និងចែកចាយផ្សព្វផ្សាយបន្តដែលអង្គសិក្ខាសាលានេះមានរយៈពេលថ្ងៃ។

មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីអំពីបច្ចេកទេសដាំដុះដំណាំខុសរដូវ លោក ហូ ពុទ្ធា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដោយមើលឃើញថា អាកាសធាតុ ប្រែប្រួល ការដាំដុះបន្លែរួមផ្សំទទួលបានទិន្នផលតិច គ្មានទីផ្សារ និងដើម្បីកាត់បន្ថយហានីភ័យដោយសារសារធាតុគីមីនៅក្នុងបន្ថែផងនោះ ក្រសួងកសិកម្ម ក៏ដូចជានាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ សហការជាមួយនិងអង្គការដៃគួ បានធ្វើការសិក្សាស្រាវជ្រាវជាង៣ឆ្នាំកន្លងទៅនេះ បានរកឃើញបច្ចេកទេសថ្មីៗក្នុ្ងងការដាំដំណាំបន្លែខុសរដូវ ទទួលបានទិន្នផលខ្ពស់ ធានានូវគុណភាពល្អ ពិសេសមានទីផ្សារ លក់ក្នុងតម្លៃខ្ពស់ ដែលអាចឆ្លើយតបនិងការចំណាយ និងទទួលបានប្រាក់ចំណូលសមរម្យសម្រាប់កសិករដាំដុះ។


លោកបានបន្តទៀតថា ផែនការរបស់គម្រោងមួយនេះមានគោលបំណងសំខាន់ដូចជា៖

ទី១. បង្កើនចំណេះដឹងលើបច្ចេកទេស ក្នុងការសាងសង់រោងសំណាញ់ ដែលអាចផ្លាស់ប្តូរបរិយាកាស ដើម្បីឲ្យបន្លែអាចដុះបានគ្រប់រដូវ។ ទី២.ចូលរួមស្រាវជ្រាវ ស្វែងយល់អំពីឱកាស និងតម្លៃផលិតផលបន្លែនៅលើទីផ្សារ ពិសេសចេះជ្រើសរើសប្រភេទបន្លែក្នុងការដាំដុះ ដែលគម្រោងសិក្សាលើបន្លែ៥មុខ មានត្រសក់ ប៉េងបោះ ស្ពៃតឿ ខាត់ណា ម្ទេស ។
ទី៣.ចេះកំណត់អំពីការប្រើប្រាស់សារធាតុគីមី ដែលអាចផ្ទុកនៅក្នុងបន្លែ ថាតើជី ឬថ្នាំសម្លាប់សត្វល្អិតអ្វីខ្លះដែលត្រូវប្រើដើម្បីធានាបាននូវគុណភាព មិនប៉ះពាល់ដល់សុខភាព អ្នកបរិភោគ ពោលគឺចូលរួម ក្នុងការថែរក្សាសុវត្ថិភាពចំណីអាហារ។


លោកបានបន្តថាកម្ពុជា អាចដាំបន្លែបានច្រើននៅរដូវរំហើយ គឺ ខែ ១០, ១១, ១២ ក្រោយពេលច្រូតកាត់រួច ប៉ុន្តែអំឡុងពេលនោះអ្នកដាំមានច្រើន ធ្វើឲ្យតម្លៃធ្លាក់ចុះ ដូច្នេះដើម្បីធានាតម្លៃ និងគុណភាព ទិន្នផល និងអាចផលិតផ្គត់ផ្គង់ទីផ្សារបានគ្រប់រដូវ យើងត្រូវប្រើបច្ចេកទេសថ្មីនេះ ។


លោកប្រធាននាយកដ្ឋានបានបញ្ជាក់ទៀតថា បើតាមការណែនាំ របស់អង្គការ អេស អូ ឲ្យមនុស្សបរិភោគបន្លែម្នាក់ ៧៣ឡីឡូក្រាមក្នុងមួយឆ្នាំ ខណៈដែលអ្នកជនបទបរិភោគត្រឹម ៣៥គីឡូក្រាម ឯអ្នករស់នៅទីក្រុងបរិភោគបន្លែត្រឹម ៤៥គីឡូក្រាមក្នុងមួយឆ្នាំ។ នៅក្នុងអង្គសិក្ខាដ៏គួរជាទីមោទនៈនោះ លោកបានស្នើសុំឲ្យសិក្ខាកាមទាំងអស់ត្រូវយកបច្ចកទេសដែលខ្លួនទទួលបាន យកទៅចែកចាយផ្សព្វផ្សាយបន្ត តាមរយៈការចុះណែនាំ ឬចងក្រង់ជាសៀវភៅ ធ្វើបទបងា្ហញផ្សេងៗ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation