ក្រុមប្រឆាំងលោក ត្រាំ បានធ្វើការតវ៉ានៅខាងក្រៅវិមានប្លែនហេម ជាកន្លែងដែលលោកកំពុងជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស - CNC News
ក្រុមប្រឆាំងលោក ត្រាំ បានធ្វើការតវ៉ានៅខាងក្រៅវិមានប្លែនហេម ជាកន្លែងដែលលោកកំពុងជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមអ្នករាំប្រឆាំងនឹងលោក Donald Trump បានប្រមូលផ្ដុំគ្នានៅខាងក្រៅវិមាន Blenheim កាលពីថ្ងៃព្រហស្បតិ៍ទីដែលប្រធានាធិបតីនិងលោកជំទាវ Melania Trump បានជួបជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Theresa May ។

ក្រុមអ្នកតវ៉ាប្រឆាំងនឹងលោក Trump ដែលមានស្លាកសញ្ញាសំខាន់ៗបានដើរតាមផ្លូវតម្រង់ទៅព្រះរាជវាំងដែលនៅជិត Oxford ។ ប៉ុន្តែលោក Trumps មិនបានមើលឃើញក្រុមមនុស្សតវ៉ាប្រឆាំងនឹងរូបលោកទេ។

ផ្ទុយទៅវិញលោកប្រធានាធិបីនិងលោកជំទាវត្រូវបានអញ្ជើញឲ្យចូលទៅក្នុងរថយន្ដ Limousine របស់ប្រធានាធិបតីដោយប្រញាប់ប្រញាល់បន្ទាប់ពីចុះពីលើឧទ្ធម្ភាគចក្រមកហើយត្រូវបនស្វាគមន៍ដោយនាយករដ្ឋមន្ដ្រីអង់គ្លេស និងលោក Philip ជាស្វាមី។ នេះជាដំណើរទស្សនកិច្ចរបស់លោក Trump ជាលើកដំបូងរបស់លោកទៅកាន់ចក្រភពអង់គ្លេសចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ក្រុមអ្នកតវ៉ាបាននាំគ្នាស្រែកយំសម្ដែងនូវការស្អប់ខ្ពើមទៅលើ
រថយន្តជាផ្លូវការជាច្រើនដែលដឹកឥស្សរជនក្នុងដំណើរទៅកាន់ព្រះបរមរាជវាំង។ បដានិងផ្ទាំងក្រដាសដែលប្រារព្ធធ្វើឡើងដោយពួកអ្នកតវ៉ាបានចោទប្រកាន់ថា លោកTrump ជាមនុស្សប្រកាន់ពូជសាសន៍និងនិយមផ្លូវភេទ។  បាតុកម្មឃ្លាំមើលយ៉ាងតឹងតែងពីកម្លាំងប៉ូលិសជាច្រើន៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation