សំ​រាម​នៅប្រឡាយបឹងត្របែក​មានជាង​៣០០ឡាន
| ព័ត៌មានជាតិ
SHARE

មន្ទីរ​សាធារណការ​និងដឹកជញ្ជូន​កាលពីថ្ងៃម្សិលមិញ ​បានបង្ហាញ​ពី​បរិមាណ​​សំរាម​ក្នុង​​ប្រឡាយ​បឹងត្របែក បន្ទាប់ពី​​ខ្លួនបានចេញសកម្មភាព​កាយ​សំរាម​ ក្រោយ​ការជន់លិច​ក្រុងភ្នំពេញយ៉ាងដំណំដោយ​សារ​​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ជាង​១សប្តាហ៍កន្លងទៅ។

មន្ទីរសាធារណការ​និង​ដឹកជញ្ជូនរាជធានី បាន​ឲ្យដឹងថា គិតត្រឹមថ្ងៃម្សិលមិញ​ មន្ត្រី​បម្រើ​ការងារនៅ​មន្ទីរ បានកាយប្រមូលសំរាមនៅប្រឡាយបឹងត្របែក បានចំនួន ១៥៤ឡាន ស្មើនឹងប្រមាណ ៥០%នៃសំរាមក្នុងប្រឡាយ។

ប្រជាពលរដ្ឋបានរិះគន់ថា ការ​កាយសំរាម​យក​ទៅចោល​យ៉ាងណាក៏មិនចេះអស់ដែរបើប្រជាពលរដ្ឋនៅតែចោលសំរាមគ្មានសណ្តាប់ធ្នាប់បែបនេះ៕

អត្ថបទ៖ រ៉ាន់ រើយ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation