ធនាគារពិភពលោកផ្តល់កម្ចីសម្បទានទឹកប្រាក់២០០លានដុល្លារដល់កម្ពុជាលើគម្រោងអប់រំ និងគ្រប់គ្រងផ្លូវថ្នល់
| ព័ត៌មានជាតិ
SHARE

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកក្កដា នេះ ធនាគារពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីសម្បទានជាមួយកម្ពុជាលើគម្រោងចំនួន២មានទឹកប្រាក់សរុបចំនួន២០០លានដុល្លារអាមេរិក។

កម្ចីសម្បទានសម្រាប់គម្រោងទី១គឺមានទឹកប្រាក់៩២.៥លានដុល្លារ ក្នុងនោះថវិកាចំនួន៩០លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន២.៥លានដុល្លារ សម្រាប់លើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សាដោយផ្តោតលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងកសិកម្មជាដើម។

សម្រាប់គម្រោងទី២គឺមានទឹកប្រាក់ចំនួន១១៣លានដុល្លារ ក្នុងនោះឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៣លានរុល្លារ សម្រាប់វិនិយោគលើការស្តារ និងពង្រឹងផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញដល់ទីរួមខេត្តព្រះសីហនុ ក្នុងប្រវែងសរុប២០៦គីឡូម៉ែត ដោយបង្រីកផ្លូវបច្ចុប្បន្នពីទំហំ៧ម៉ែតឱ្យដល់១១ម៉ែត និងចាក់អ៊ុតកៅស៊ូ Asphalt Concret-AC ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation