តម្លៃដីធ្លីនៅរាជធានីភ្នំពេញមានកំណើនតិចតួចនៅដើមឆ្នាំ២០១៨នេះ
| ព័ត៌មានជាតិ
SHARE

នៅដើមឆ្នាំ២០១៨នេះ តម្លៃដីនៅតំបន់នានានៃរាជធានីភ្នំពេញបានបង្ហាញពីកំណើនតិចតួច ខណៈតំបន់ខ្លះមានសភាពទ្រឹងបើធៀបនឹងការកើនឡើងតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។


នេះបើតាមរបាយការណ៍ស្រាវជ្រាវស្តីពីតម្លៃដីធ្លីនៅក្នុងរាជធានីភ្នំពេញរបស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានបង្ហាញថា នៅត្រីមាសទី១ឆ្នាំ២០១៨នេះ កំណើនតិចតួចនៃតម្លៃដីនៅរាជធានីភ្នំពេញនៅពេលនេះ ដោយសារតម្លៃដីបានឈានដល់កម្រិតខ្ពស់ធ្វើអោយឱកាសនៃការឡើងថ្លៃមានកម្រិតទាប។


របាយការណ៏បានលើកឡើងថា នៅត្រឹមដំណាច់ឆមាសទី១ឆ្នាំនេះ តម្លៃដីក្នុងខណ្ឌចំការមនគឺមានចន្លោះពី១៥០០ដុល្លារដល់៩៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ ខណ្ឌដូនពេញមានតម្លៃចន្លោះពី២ពាន់ ដុល្លារដល់១ម៉ឺន២ពាន់ដុល្លារក្នុង១ម៉ែត្រការ៉េ។ តម្លៃកម្រិតនេះគឺស្ថិតក្នុងកម្រិតខ្ពស់រួចជាស្រេចទៅហើយ ហើយវាគឺជាដើមហេតុបណ្តាលអោយតម្លៃដីនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញនៅទ្រឹងដូច្នេះ។


ដោយឡែក តម្លៃដីនៅក្នុងខណ្ឌ៧មករា មានតម្លៃចន្លោះពី ២២០០ ដុល្លារ ដល់ ៧៥០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ តម្លៃដីក្នុងខណ្ឌទួលគោកមានតម្លៃចន្លោះពី ១៧០០ ដុល្លារទៅដល់ ៥០០០ ដុល្លារ ហើយបានកើនឡើងអត្រាតិចតួច៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation