ព័ត៌មានជាតិ

តំបន់ទេសចរណ៍ថ្មីតាមមាត់ទន្លេក្នុងក្រុងភ្នំពេញនឹងបើកដំណើរការនៅខែវិច្ឆិកាខាងមុខ

image

(ភ្នំពេញ)៖ WB Arena គឺជាកន្លែងកម្សាន្តថ្មី ដែលមានទីតាំងស្អាត បរិយាកាសល្អបរិសុទ្ធ និងមានអាហារដ្ឋាន បែបទំនៀម ទម្លាប់ខ្មែរ និងអឺរ៉ុប នឹងមានវត្ដមាននៅក្នុងរាជធានីភ្នំពេញ ហើយទីតាំងនេះត្រូវគេរំពឹងថា នឹងក្លាយជាតំបន់ ទេសចរណ៍ថ្មីមួយ សម្រាប់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ មកលំហែកាយពេលសម្រាកពីការងារ។

គិតត្រឹមដើមខែកក្កដានេះ ចំនួនហាងត្រូវបានជួលចេញចំនួន៧០%ក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ។

WB Arena ក៏ជាកន្លែងកម្សាន្តមួយសម្រាប់ការមកកម្សាន្តជាលក្ខណៈគ្រួសារ ហើយភ្ញៀវទេសចរក៏អាចធ្វើដំណើរ តាមទូកទស្សនាទេសភាពតាមដងទន្លេមេគង្គ និងទន្លេបាសាក់ទៀតផង។ ទីតាំងចំណតចាកចេញពីកំពង់ចម្លងនៅជិត NagaWorld ឬ Wat Phnom នឹងមកដល់ចំណត WB Arena ដោយផ្ទាល់ ដោយអ្នកមកទស្សនានឹងចូលមកដល់ផ្លូវដើ រតាមមាត់ទន្លេដែលមានទំហំ៣ពាន់ម៉ែត្រការ៉េ មានដើមត្នោតជាជួរតុបតែងភ្លើងលម្អ និងរចនាបទលម្អ នៅតាមបណ្តោយ ទន្លេបាសាក់ដើម្បីទទួលស្វាគមន៍។

WB Arena ក៏មានទស្សនីយ៍ភាពកម្សាន្តផ្សេងៗជាច្រើនទៀត តាមរយៈសាលមហោស្រពដែលមានកន្លែងអង្គុយចំនួន៤០០កៅអី មានការសម្តែងបន្តផ្ទាល់រៀងរាល់ថ្ងៃ ពីអ្នកសម្ដែងក្នុងស្រុក និងអន្តរជាតិ ចាំទទួលស្វាគមន៍ភ្ញៀវចូលរួមទស្សនាពិធីប្រគំតន្ត្រី ព្រឹត្តិការណ៍កីឡា និងកម្មវិធីសម្ដែងវប្បធម៌ប្រពៃណីខ្មែរ។

ភ្ញៀវទេសចរអាចដើរទិញអីវ៉ាន់នៅ Khmer Culture Market របស់ WB Arena ដែលមានហាង ៩០ ដែលលក់សម្លៀកបំពាក់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ និងសម្ភារជាច្រើនទៀត។

សូមជម្រាបថា WB Arena នឹងបើកឲ្យដំណើរការ នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះហើយ៕


ព័ត៌មានទាក់ទង...