ការសិក្សាថ្មី ៖ ចំនួនអ្នកកើតជំងឺធាត់ហួសកាន់តែកើន នៅនូវែលសេឡង់ ហើយមិនអាចគេចវេសបាន
| ព័ត៌មានអន្តរជាតិ
SHARE

(នូវែលសេឡង់)៖ ការសិក្សារបស់ពិភពលោកមួយបានបង្ហាញថា អត្រាអ្នកធាត់ហួសកំរិតខ្ពស់នៅនូវែលសេឡង់ គឺជារឿង ដែលមិនអាចចៀសបាន ដោយសារបរិបទនៃចំណីអាហារ ដែលមិនល្អសម្រាប់សុខភាព។

ការសិក្សាមួយរបស់ University of Auckland បានបង្ហាញថា ភាគច្រើននៃផ្លាកសញ្ញាលើអាហារ ការផ្សព្វផ្សាយលក់ និងតម្លៃទៀត សោតសុទ្ធសឹងជាសារមួយទាក់ទាញអ្នកទិញឲ្យចូលរួមទិញអាហារមិនល្អសម្រាប់សុខភាពទាំងនោះ ហើយអ្នកដែលមានចំណូល ទាបគឺជាអ្នកដែលមាន គ្រោះថ្នាក់បំផុត។ ការសិក្សាដែលប្រើពេលរហូតដល់ទៅ៣ឆ្នាំ បានរកឃើញថា លទ្ធភាពនៃផលប៉ះពាល់ ពីអាហារទាំងនោះគឺភាគច្រើនកើតចេញពីការផ្សព្វផ្សាយឃោសនា។

តាមការស្រាវជ្រាវការទទួលទានដែលផ្តល់អត្ថប្រយោជន៍ ដល់សុខភាពត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលពីបីទសវត្សន៍នេះ នោះ ដោយសារតែអាហារខ្ចប់ជាស្រេច និងអាហារលឿនរហ័ស (fast food) បានកើនឡើងខ្លាំង។ អាហារមិនល្អសម្រាប់សុខភាព ត្រូវបាន គេលក់ព្រោងព្រាតនៅក្បែរ សាលារៀន ដែលនោះជាអ្វីដែលអ្នកជំនាញផ្នែគសុខភាពមានការភ្ញាក់ផ្អើលខ្លាំង ចំពោះរឿងនេះ។ ក្នុងសហគមន៍ជាច្រើននៅនូវែលសេឡង់ មានរហូតដល់៧៣ភាគរយបានទទួលទានអាហារបែបលឿនរហ័ស និងអាហារដែលវេចខ្ចប់រួចជាស្រេច៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation