ម្ចាស់ផ្ទះជួលនៅ Auckland ស្លុតចិត្តនៅពេលឃើញផ្ទះរបស់ខ្លួនក្លាយសំណល់ផ្ទះដោយសារអ្នកជួលផ្ទះបំផ្លាញ
| ព័ត៌មានអន្តរជាតិ
SHARE

(នូវែលសេឡង់) ៖ ម្ចាស់ផ្ទះជួលមួយរូបនៅ Auckland បានសំដែងនូវការហួសចិត្តនៅពេលឃើញ ផ្ទះរបស់គាត់ដែលដាក់ជួលឲ្យ គេ ហើយត្រូវបានបំផ្លាញស្ទើរទាំងស្រុង ខណៈពេល ដែលក្រុមហ៊ុនធានារ៉ាប់រងបានគ្រវីក្បាលហួសចិត្ត ហើយក៍មិនដែលឃើញ ទិដ្ឋភាពបែបនេះពីមុនមកទេ។

ពិដានគឺត្រូវទាញទម្លាក់ខ្ទេច អមដោយរូបនិងគូសវាស លើជញ្ជាំងគ្រប់ទីកន្លែង។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះ នៅក្នុងផ្ទះបន្សល់ទុក សុទ្ធតែលាមកមនុស្សគួរឲ្យខ្ទើមនៅក្នុងបន្ទប់គេង។

លោក Murray Peat ម្ចាស់ផ្ទះនេះ បានអះអាងថា អ្វីៗ បានយឺតពេលទៅហើយនៅពេលដែលយើងបានដឹងពីហេតុការណ៍បែបនេះ។
មិនតែប៉ុណ្ណោះនៅផ្នែកខាងក្នុងផ្ទះពោពេញទៅដោយសំរាមជាច្រើន ហាក់ដូច ជាមិនតិចខែនោះទេ ដែលអ្នកជួលមិនបានយកទៅបោះចោល ហើយរាល់បង្អូចកញ្ចក់ នានាត្រូវបានវាយកម្ទេចនៅគ្រប់បន្ទប់ទាំងអស់។ នៅលើជញ្ជាំងមានសរសេរ គ្រប់ទីកន្លែងអមដោយពាក្យ «ឃាតករ» និង «ស្លាប់»។

គួរបញ្ជាក់ថា កាលពីមួយខែមុនគ្រួសាររបស់គាត់បានស្នើឲ្យអ្នកជួលផ្ទះរបស់គាត់រើចេញពីផ្ទះរបស់គាត់ ហើយគាត់មិនដែល បានមកមើលជាងមួយខែមកហើយ។ នៅពេលគាត់មក ដល់គឺលំនៅដ្ឋានរបស់គាត់គឺទៅជាបែបនេះ។
ម្ចាស់ផ្ទះបានអះអាងថា បានប្រទះឃើញការបំផ្លាញបែបនេះ ប៉ុន្តែសង្ស័យថា ជាអ្នកជួលផ្ទះពីមុន ដោយសារតែ អ្នកជួលផ្ទះនោះនៅមានកូនសោរនៅនឹងខ្លួនគេនៅឡើយ។ គាត់បានជួលសន្តិសុខដើម្បីយាមកាមពេលយប់ដែរ ប៉ុន្តែពួកគេមកធ្វើការបំផ្លាញនៅពេលព្រឹក។

អ្នកទទួលខុសត្រូវផ្នែកធានារ៉ាប់រងបានអះអាងថា វាមិនមែនជាខូចខាតធម្ម តានោះទេ ប៉ុន្តែវាសឹងតែក្លាយជាសំណល់ផ្ទះមួយ ទៅហើយ ដែលយើងប៉ាន់ប្រ មាណថា នឹងអាចចំណាយប្រាក់រហូតដល់២០ម៉ឺនដុល្លារដើម្បីធ្វើការជួលជុល។ ប៉ូលីសកំពុងបើកការស៊ើបអង្កេតស្វែងរកពិរុទ្ធជនមកផ្តន្ទាទោស និងទទួលខុស ត្រូវចំពោះមុខច្បាប់ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation