ក្រសួងសុខាភិបាល ៖ រយៈពេល៦ខែ ឆ្នាំ២០១៨ ពលរដ្ឋជាង៥លាននាក់បានប្រើប្រាស់សេវាសុខាភិបាលរដ្ឋ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទាំងប្រទេស របស់ក្រសួងសុខាភិបាល បង្ហាញថា ក្នុងរយៈ ពេល ៦ខែដើមឆ្នាំ២០១៨ ចាប់ខែមករា ដល់ ខែមិថុនា មានប្រជាពលរដ្ឋ ៥.៦១៥.៤៩៧នាក់បានមកទទួលសេវាពិនិត្យ ពិគ្រោះជំងឺក្រៅនៅតាមណ្ឌលសុខភាពនិងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។

របាយការណ៍ដដែលនេះបង្ហាញថា ក្នុងចំណោមនោះ មានប្រជាពលរដ្ឋក្រីក្រ ៩៤២.៧០១ នាក់បានប្រើប្រាស់សុខភិបាល ដែលគាំទ្រដោយមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល។

របាយការណ៏នេះឱ្យដឹងទៀតថា នៅក្នុងចំណោមប្រជាពលរដ្ឋជាង ៥លាននាក់នេះ មានអ្នកជំងឺសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យ ចំនួន ៤១៨.៥៩២នាក់ ហើយក្នុងចំណោមអ្នកទាំងនោះមានអត្រាស្លាប់ ០,៧៤% ។
ក្នុងរយៈពេល ៦ខែនេះដែរ ស្ត្រីដែលមកពិនិត្យផ្ទៃពោះ មានចំនួន ៨៤០.៧៤៦នាក់ ហើយបានសម្រាលកូន ចំនួន ១៣៣.២៣៣នាក់ ៕



ដោយ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation