ព័ត៌មានជាតិ

ស្លាប់និងរបួស ៧នាក់ ដោយគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសក្នុងថ្ងៃទី ១១ កក្កដា

image

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅទូទាំងប្រទេស មានករណីគ្រោះថ្នាក់ចរាចរ កើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់៣នាក់។

ក្នុងគ្រោះថ្នាក់ចរាចរទាំង៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង រថយន្តតូច៣គ្រឿង និងម៉ូតូរ៉ឺម៉ក១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ។

យោងតាមរបាយការណ៍បញ្ជាក់ថា រយៈ១១ថ្ងៃ នៃខែកក្កដា ឆ្នាំ២០២៨នេះ ករណីគ្រោះថ្នាក់ចរាចរកើតឡើងទូទាំងប្រទេសចំនួន៨២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥២នាក់ រងរបួសធ្ងន់ចំនួន៨៩នាក់ និងស្រាលចំនួន៧៥នាក់៕



អត្ថបទ ៖ ឃឹម វិសាល