អគ្គលេខាធិការ​នៃក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ថា រាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញលើបណ្តឹងពាក់ព័ន្ធ នឹងការបោះឆ្នោត គឺជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ខែកក្កដានេះ ក្រុមប្រឹក្សាធម្មនុញ្ញបានផ្សព្វផ្សាយដល់មន្ត្រី គ.ជ.ប និងអង្គការក្រៅរដ្ឋាភិបាល តំណាងគណបក្ស នយោបាយទាំង២០ក៏ដូចជាអ្នកពាក់ព័ន្ធអំពីសមត្ថកិច្ចរបស់ខ្លួនក្នុងការដោះស្រាយវិវាទកម្មទាក់ទងនឹងការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦។

លោក តាំង រតនា អគ្គលេខាធិការ​នៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍លើកឡើងថា នៅក្នុងដំណាក់កាល ចុះបញ្ជីគណបក្ស នយោបាយទាំង២០ នៅគ.ជ.ប គឺពុំមានបណ្តឹងតវ៉ាណាមួយមកក្រុមប្រឹក្សាធម្មនុញ្ញទេ ប៉ុន្តែអាចមានបន្ទាប់ពីការប្រកាសលទ្ធផល បោះឆ្នោត។

លោក តាំង រតនា បន្តថា បើយោងតាមមាត្រា១៣១ ចែងថា៖ «បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះ អាសន្នក្នុង រយៈពេល ៧២ម៉ោងយ៉ាងយូរគ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត អាចប្តឹងតវ៉ាអំពីលទ្ធផលមួយ ផ្នែកឬលទ្ធផលទាំងអស់នៃការបោះឆ្នោតទៅគ.ជ.ប ឬ ទៅក្រុមប្រឹក្សាធម្មនុញ្ញដោយផ្ទាល់ក៏បាន ក្នុងករណីមើលឃើញនូវភាពមិន ប្រក្រតីណាមួយ»។

អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញរូបនេះ សង្កត់ធ្ងន់ថា រាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្តីសម្រេច ចុងក្រោយ បិទផ្លូវតវ៉ា៕



អត្ថបទ ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation