ព័ត៌មានជាតិ

តំណាងសហជីពកម្ពុជាធំៗ សុំឲ្យសហភាពអឺរ៉ុបបន្តអនុគ្រោះពន្ធ EBA

image

តំណាងសហជីពធំៗចំនួន ៥ នៅថ្ងៃពុធនេះ បានដាក់ញ្ញត្តិជូនប្រធានសហភាពអឺរ៉ុបឲ្យបន្តអនុគ្រោះពន្ធ EBA ដល់វិស័យឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងនៅកម្ពុជា។

តំណាងសហជីពទាំងនោះរួមាន សភាពសម្ព័ន្ធសហជីពជាតិកម្ពុជា សហភាពកម្ពុជាពន្លឺកម្មករសហភាពជាតិកម្ពុជាការពារកម្មករ សហភាពសហជីពជាតិឯករាជ្យ សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា។

ក្នុងញ្ញត្តិមានខ្លឹមសារថា តាម រយៈការអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុបបានក្លាយជាដៃគូពាណិជ្ជកម្មធំទី២របស់កម្ពុជា។

ការអនុគ្រោះពន្ធ EBA បានបង្កើតការងាររាប់ម៉ឺនកន្លែង បានផ្តល់ប្រាក់ចំណូលរាប់ពាន់លានដុល្លារដល់កម្មករកម្ពុជារាប់សែននាក់ឲ្យរួចចាកផុតពីភាពក្រីក្រ បាន
ជួយធ្វើឲ្យលក្ខខណ្ឌការងារនៅកម្ពុជាកាន់តែល្អ បានធ្វើឲ្យរោងចក្រមានលទ្ធភាពតម្លើងប្រាក់ឈ្នួលអប្បរមានិងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ ព្រមទាំងបានធ្វើឲ្យប្រទេសមួយចំនួនបានយកជាគំរូនិងយកគំរូតាម។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា តំណាងសហជីព ពិតជាចង់ឲ្យសហភាពអឺរ៉ុបបន្តអនុគ្រោះពន្ធ ដើម្បីផលប្រយោជន៍ទាំងអស់គ្នា។

សូមបញ្ជាក់ថា ពន្ធ EBA របស់សហភាពអឺរ៉ុប គឺជាពន្ធ គឺជាការអនុគ្រោះពន្ធលើទំនិញសម្លៀកបំពាក់ និងស្បែកជើង ដែលផលិតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយមានលក្ខខណ្ឌការងារល្អ តាមនិយាមរបស់អង្គការពលកម្មអន្តរជាតិ ILO កំណត់៕



អត្ថបទ៖ វង សុភ័ក្ត្រ
រូបភាព៖ ប៉ក់ សុខឃីម