រដ្ឋាភិបាលកូឡុំប៊ីនឹងចាប់ផ្តើមកិច្ចចរចាសន្តិភាពសាជាថ្មីជាមួយក្រុមឧទ្ទាមអ៊ីអិលអិន
| ព័ត៌មានអន្តរជាតិ
SHARE



ប្រធានាធិបតីកូឡុំប៊ីលោក វ៉ាន់ ម៉ានុយអែល សានតូស (Juan Manuel Santos) បាននិយាយថា លោកនឹងចាប់ផ្តើមឡើងវិញនូវកិច្ចចរចាសន្តិភាពជាមួយក្រុមឧទ្ទាមមួយក្រុមដែលនៅសល់ចុងក្រោយ។
លោក សានតូស បានថ្លែងនៅក្នុងការចាក់ផ្សាយតាមទូរទស្សន៍មួយកាលពីថ្ងៃច័ន្ទថា លោកនឹងបញ្ជូនប្រធានផ្នែកចរចាត្រឡប់ទៅប្រទេសអេក្វាដ័រវិញដើម្បីរៀបចំកិច្ចចរចាសន្តិភាពថ្មីមួយជាមួយក្រុមឧទ្ទាមអ៊ីអិលអិន (ELN) ។


សូមរំលឹកថា កិច្ចចរចារវាងរដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧទ្ទាមអ៊ីអិលអិន (ELN) បានបញ្ឈប់កាលពីខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នបានបញ្ចប់។ ហើយក្រុមឧទ្ទាមបានចាប់ផ្តើមបើកការវាយប្រហារសាជាថ្មីក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកិច្ចព្រមព្រៀងនោះបានបញ្ចប់ រីឯអំពើហិង្សារវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលក៏បានបន្តធ្វើឡើង។


ក្រុមអាជ្ញាធរបាននិយាយថា មន្ត្រីប៉ូលិសកូឡុំប៊ីចំនួន៦នាក់បានបាត់បង់ជីវិត និង៤៧នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែករបស់ក្រុមឧទ្ទាមទៅលើប៉ុស្តិ៍ប៉ូលិសមួយកន្លែងក្នុងទីក្រុងបារ៉ាន់ឃ្វីឡា (Barranquilla) កាលពីខែមករា។ ហើយមន្ត្រីយ៉ាងតិច៥នាក់ទៀតក៏ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវក្បែរព្រំដែនរបស់ប្រទេសកូឡុំប៊ីជាមួយប្រទេសវេណេស៊ុយអេឡាកាលពីខែកុម្ភៈផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation