ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាម ៣០នាក់ ពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់ ព្រមទាំងត្រៀមបណ្តេញចេញពីកម្ពុជា

image

សៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន ៣០នាក់ ស្រី ០៨នាក់ ពីបទលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ ស្ថិតនៅចំនុចប៊ូទិក វិហារា ក្នុងភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទីរសៀល ។

បច្ចុប្បន្ន ជនជាតិវៀតណាមទាំងនេះ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី ៕