ការដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យប្រាក់ចំណូលប្រជាជនកម្ពុជាកើនឡើងយ៉ាងលឿន ក្នុងរយៈពេលជិតពីរទសវត្សចុងក្រោយនេះ
| ព័ត៌មានជាតិ
SHARE

កំណើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗរបស់ប្រជាជនកម្ពុជាក្នុងរយៈពេលជិតពីរទសវត្សកន្លងមកនេះ បានកើនឡើង ៥ដង បើគិតចាប់តាំងពីឆ្នាំ ២០០០ដល់ ឆ្នាំ ២០១៧ ដោយសារ តែការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ប្រទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការធា នា និងរក្សាបាននូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ 

យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាលចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗនៅកម្ពុជា នៅឆ្នាំ ២០០០ មានប្រមាណ ២៨៨ដុល្លារ និងនៅឆ្នាំ ២០១៥ តួលេខចំណូល បានកើនឡើងដល់ ១២១៥ដុល្លារ ដែលធ្វើឲ្យប្រទេសកម្ពុជាសម្រេចបាននូវឋានៈជាប្រទេសមានចំណូលម ធ្យមកម្រិតទាប ខណៈនៅឆ្នាំ ២០១៧កន្លងទៅនេះ ប្រាក់ចំណូលកើនដល់ ១៤២៧ដុល្លារ។ 

តាមរបារយការណ៍ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កំណើនប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាម្នាក់ៗគិតជាមធ្យមបានកើនឡើងលឿនជាងកំណើនសេដ្ឋកិច្ចទៅទៀត បើទោះបីអត្រា កំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ ៧ភាគរយក៏ដោយ។ 

ភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា និងកំណើនប្រាក់ចំណូលនេះ ដោយសារគោលនយោបាយដំ ឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ដែលកើនឡើងរហូតដល់ទៅជាង ២ដង ហើយប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក៏បានកើនឡើងជាងពីរដងផងដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ 

ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន, រាជរដ្ឋាភិបាលក៏បានបន្ធូរបន្ថយពន្ធ និងអនុគ្រោះពន្ធមួយចំនួនទៀត ពិសេសសម្រាប់អ្នកមានចំណូ លទាប និងអ្នកប្រកបអាជីវកម្មតូចតាច ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់ជីវ ភាពរបស់ប្រជាជន។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា បានកើនឡើងក្នុងរង្វង់ប្រមាណ ៧ភាគរយ ក្នុងមួយឆ្នាំៗ ហើយយើងសង្ឃឹមថា នៅក្នុងឆ្នាំ២០១៨នេះ សេដ្ឋកិច្ចកម្ពុជា នឹងកើនក្នុងកម្រិត ៧ភាគរយ ជាបន្តទៀត ដែលអាចមានលទ្ធភាពធ្វើឱ្យប្រជាពលរដ្ឋ មានប្រាក់ចំណូលកាន់តែខ្ពស់ និងដើម្បីធានាដល់ការដំឡើងប្រាក់ខែជូនមន្រ្តីរាជការ បុគ្គលិក កម្មករ-កម្មការិនី ឱ្យមានប្រាក់បៀរវត្សកើនឡើងបន្ថែមទៀត ឱ្យបានសមរម្យផងដែរ។ 

ចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ដែលមានរហូតទៅដល់លើសពីពាក់កណ្តាលនៅក្នុងឆ្នាំ១៩៩២ បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ១០% ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៨នេះ។ ប្រការនេះបានធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសជោគជ័យបំផុត និងឈានមុខគេលើពិភពលោក ក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រ។ 

តាមការគ្រោងទុកប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ 

យោងតាមធនាគារពិភពលោកប្រទេសមានចំណូលទាប គឺប្រជាជនម្នាក់ៗមានចំណូលជាមធ្យមក្រោម ១០០៥ដុល្លារ ចំណែកប្រទេសចំណូលមធ្យមកម្រិតទាប គឺប្រជាជនម្នាក់ៗ មានចំណូលជាមធ្យមចន្លោះពី ១០០៦ដុល្លារ ដល់ ៣ពាន់ ៩៥៥ដុល្លារ ខណៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ គឺប្រជាជនម្នាក់ៗមានចំណូលជាមធ្យមចន្លោះពី ៣ពាន់ ៩៥៦ដុល្លារ ដល់ ១ម៉ឺន២ពាន់ ២៣៥ដុល្លារ និងប្រទេសមានចំណូលខ្ពស់ គឺប្រជាជនម្នាក់ៗ មានចំណូលគិតជាមធ្យម លើសពី ១ម៉ឺន ២ពាន់ ២៣៥ដុល្លារឡើងទៅ៕


​អត្ថបទ៖ សៀម ប៊ុន ធី 
Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation