ព័ត៌មានជាតិ

កូនប្រសាទំនើង ជះទឹកអាស៊ីតលើឪពុកក្មេក បណ្ដាលឱ្យរងរបួសធ្ងន់ ត្រូវនគរបាលចាប់ខ្លួន

image

ត្បូងឃ្មុំ៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចាប់ខ្លួនជនសង្ស័យជាកូនប្រសាមួយរូប ក្នុងករណីហិង្សាដោយចេតនា ក្រោយពីបានជះទឹកអាស៊ីត ទៅលើជនរងគ្រោះដែលជាឪពុកក្មេក បណ្ដាលឱ្យរងរបួសធ្ងន់ ។

បើតាមសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ មានករណីហិង្សាដោយចេតនា ដោយជនសង្ស័យ បានជះទឹកអាស៊ីត ទៅលើជនរងគ្រោះ(ឪពុកក្មេក) បណ្ដាល ឱ្យរងរបួសធ្ងន់។ ករណីនេះ បង្កឡើងដោយឈ្មោះ យឹង សំអាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះអំ សាន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបាន ជះទឹកអាស៊ីតទៅលើឪពុកក្មេកប្រាកដមែន ក្នុងខណៈពេលពុកក្មេកស្រវឹងស្រា កាន់កណ្ដៀវដងវែងទៅរករឿងខ្លួន។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ព័ត៌មានទាក់ទង...