ស្លាប់ ៣នាក់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅស្រុកព្រះនេតព្រះ
| ព័ត៌មានជាតិ
SHARE


បន្ទាយមានជ័យ ៖ មនុស្ស០២នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅវេលាម៉ោង ៣និង៣៥នាទីទាបភ្លឺ ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២០

នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៤០៧ និង០៤០៨ ក្រៅទីប្រជុំជន ខាងកើតភូមិរហាល ប្រហែលជា២,៥០០ម៉ែត្រ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ មាន ០១/-ឈ្មោះ យ៉ត សុកាន់យ៉ា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, ០២/-ឈ្មោះអួង វិសាល ភេទប្រុសអាយុ ២២ ឆ្នាំនៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ, និង០៣/-ឈ្មោះ សឿត ជីវិត ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ប.មានជ័យ. 1Q-2690 បើកបរដោយឈ្មោះយ៉ត សុកាន់យ៉ា ក្នុងទិសដៅពីទិសខាងលិចទិសខាងកើត ពេលមកដល់ចំណុចកើតហេតុខាងលើ ។
បានរ៉េចង្កូតទៅខាងឆ្វេងដៃក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-2367 ដឹកអេតចាយ (អ្នកបើកបររថយន្តក្ដាប់អត្តញ្ញាណមិនបាន) បានបើកបរមកពីទិសខាងកើត ទៅទិសខាងលិច ក្នុងទិសដៅ(ផ្ទុយគ្នា)បណ្ដាលឱ្យរថយន្តបុកម៉ូតូ ពេញមួយទំហឹង ស្លាប់អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរម្នាក់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈរថយន្តបានក្រឡាប់ ។

សពជនរងគ្រោះទាំង០៣នាក់បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងនគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះ បានយកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation