​រោងចក្រថ្មីចំនួន៤ សរុបទុនវិនិយោគជាង៧លានដុល្លារត្រូវបានអនុម័តឲ្យបើកដំណើរការនៅកម្ពុជា - CNC News
​រោងចក្រថ្មីចំនួន៤ សរុបទុនវិនិយោគជាង៧លានដុល្លារត្រូវបានអនុម័តឲ្យបើកដំណើរការនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ គម្រោងវិនិយោគបង្កើតរោងចក្រថ្មីៗចំនួន៤ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ឲ្យដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគចំនួនជាង ៧លានដុល្លារអាមេរិក និងបង្កើតការងារថ្មីចំនួន ១.៤០៦កន្លែង។


Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនានេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១៖ គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក កេសកាតុង ស្លាកសញ្ញាសម្លៀកបំពាក់ និងបោះពុម្ភ របស់ក្រុមហ៊ុន «HUICAI PACKAGING (CAMBODIA) CO.,LTD» មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៣,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧៦កន្លែង។
២៖ គម្រោងបង្កើតរោងចក្រផលិតបំពង់ទីបដែកអ៊ីណុក របស់ក្រុមហ៊ុន «ROBUSTAHL CO.,LTD» មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥២កន្លែង។
៣៖ គម្រោងបង្កើតរោងចក្រផលិតព្យាណូកែច្នៃរបស់ក្រុមហ៊ុន «UNION GAKKI (CAMBODIA) CO.,LTD» មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣៧៨.២០០ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥កន្លែង។
៤៖ គម្រោងបង្កើតរោងចក្រផលិតសម្ភារអេឡិចត្រូនិក របស់ក្រុមហ៊ុន «CAMBO HONGSHENG ELECTRONICS CO.,LTD» មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២,១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation