ព័ត៌មានជាតិ

សមត្ថកិច្ច ដើរប្រមូលសំបកគ្រាប់នៅតាមសាលារៀន និងវត្តអារាម ដែលបានយកទៅធ្វើជាជួង

image

ភ្នំពេញ៖ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានដើប្រមូលសំបកគ្រាប់ដែលបានយកទៅចងនៅតាមសាលារៀន វត្តអារាម និងស្នាក់ការភូមិ នៅតាមមូលដ្ឋានសាធារណៈមួយចំនួនទៀតសម្រាប់ធ្វើជួង ដេីម្បីចៀសវាងការផ្តល់សារខុសដល់ក្មេងៗ នឹងអាចបង្កគ្រោះថ្នាក់ផងដែរ។ នេះបើតាមការលើកឡើងដោយលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

លោក ហេង រតនា បានឱ្យដឹងថា គ្រាប់បែកជួងដែលជួបប្រទះនៅតាមវត្តអារាម សាលារៀន និងស្នាក់ការភូមិនោះ ភាគច្រេីន មិនមានរំសេវ និងក្បាលគីបបង្កផ្ទុះទេ ប៉ុន្តែដេីម្បីបំរេីគោលការណ៍អប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមនោះ ទេីបត្រូវដកហូត ហេីយនៅសល់តាមវត្តអារាម សាលារៀន និងស្នាក់ការភូមិ មូលដ្ឋានសាធារណៈមួយចំនួនទៀត មិនទាន់ជ្រាប និងមិនទាន់បានដកហូត ដោយសារមិនមានព័ត៌មាន ហេីយបញ្ហានៅសេសសល់នេះ មាននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ បច្ចុប្បន្នបានធ្វើឡើងនៅខេត្តព្រៃវែង ស្វាយរៀង កំពង់ធំ និងសៀមរាប។

សូមបញ្ជាក់ថា ក្រោយសង្គ្រាមបានបញ្ចប់ គ្រាប់បែកទម្លាក់ពីយន្តហោះ ឬសំបកគ្រាប់សំណល់ជាតិផ្ទះពីសង្គ្រាមមួយចំនួន ត្រូវបានយកមកធ្វេីជាជួង តាមវត្តអារាម តាមសាលា និងតាមស្នាក់ការភូមិ ស្ទេីតែជារឿងធម្មតាទៅហេីយ មិនមានអ្វីចំឡែកទេ។ ដោយស្របតាមការរីកចំរេីន និងផ្លាស់ប្តូររបស់សង្គមជាតិ ការប្រេីប្រាស់គ្រាប់សំណល់ជាតិផ្ទុះ សំណល់ពីសង្គ្រាម ទាំងនេះធ្វេីជាឧបករណ៍ប្រេីប្រាស់ ត្រូវបានហាមឃាត់ ដេីម្បីចៀសវាងការផ្តល់សារខុសដល់ក្មេងៗ នឹងអាចបង្កគ្រោះថ្នាក់នៅពេលក្មេងៗអាចលេងវាយគ្រាប់ផេ្សងៗទៀត៕
ដោយ៖ គង់ ប៊ុនណា


ព័ត៌មានទាក់ទង...