ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យដំណើរការនូវ រោងចក្រផលិតស្បែកជើង តម្លៃជាង១០លានដុល្លារ នៅខេត្តកំពង់ចាម

image

ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រផលិតស្បែកជើងមួយកន្លែង នៅខេត្តកំពង់ចាម ក្រោមទុនវិនិយោគជាង១០លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យដំណើរការ។

យោងតាម Facebook Page ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន MANN LONG SHOES CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ១០.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣,៣៧៩កន្លែង៕